កីឡា
លន បញ្ញា ត្រូវជួបលំដាប់ A ជាជើងឯកបារាំង នៅទឹកដី បារាំង ចុងខែនេះ
កីឡាករកម្រិត A របស់ កម្ពុជា រហស្សនាមនាគចម្បាំង លន បញ្ញា នឹងត្រូវចេញទៅប្រកួតនៅប្រទេសបារាំង ក្នុងកម្មវិធី Rahu Fight IV នាចុងខែ កុម្ភៈ ឆ្នាំ ២០២៦ ដោយត្រូវជួបកីឡាករម្ចាស់ផ្ទះបារាំង Mohamed Cheikh ដែលជាលំដាប់ A ក្នុងទម្ងន់ ៦៧ គីឡូក្រាម។

លន បញ្ញា នឹងត្រូវធ្វើការងារធ្ងន់ សម្រាប់ភារកិច្ចទៅប្រកួតនៅកម្មវិធីនេះ ដោយសារដៃគូរបស់គេកីឡាករ Mohamed Cheikh ជាកីឡាករមួយរូបចូលចិត្តលេងក្បាច់ និងធន់មិនចាញ់កូនសិស្សលោកគ្រូ ធន់ សុភា រូបនេះប៉ុន្មានឡើយ។
កីឡាករ Mohamed Cheikh ជាកីឡាករមួយរូប ដែលហាត់ប្រដាល់សេរីតាំងពីយូរមកហើយ ហើយកីឡាករអាចវាយបានចន្លោះពីទម្ងន់ ៦៧ ទៅ ៧០ គីឡូក្រាម។ សមិទ្ធផលដ៏ធំបំផុតរបស់គេ គឺបានឈ្នះជើងឯក ក្នុងកម្មវិធីប្រកួតប្រដាល់សេរីជើងឯកថ្នាក់ជាតិ បារាំង កាលពីឆ្នាំ ២០២៥ ដែលបានធ្វើឱ្យគេចាត់ថ្នាក់កីឡាកររូបនេះ ជាកីឡាករលំដាប់ A ក្នុងគីឡូ ៦៧ ប្រចាំប្រទេស បារាំង។

កីឡាករ Mohamed Cheikh ចូលចិត្តប្រកួតក្បាច់ មានចង្វាក់មួយៗ និងពូកែលេងជង្គង់។ បើនិយាយអំពីប្រវត្តិប្រកួតវិញ គឺមិនមានទិន្ន័យណាមួយបញ្ជាក់ច្បាស់លាស់នោះទេ ប៉ុន្តែបើតាមកំណត់ត្រា ដែល WKN ធ្លាប់បង្ហោះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២៥ គឺរូបគេប្រកួតអាជីព ៥ លើកចុងក្រោយ ឈ្នះ ៤ និងចាញ់ ១។

ការប្រកួតរវាង លន បញ្ញា និង Mohamed Cheikh នាចុងខែ កុម្ភៈ នេះ នឹងក្លាយជាកីឡាករប្រកួត ដែលអ្នកគាំទ្រទន្ទឹងរង់ចាំ ព្រោះកីឡាករម្ចាស់ផ្ទះ បារាំង ជាលំដាប់ A ក្នុងគីឡូ ៦៧។ ចំណែក បញ្ញា វិញ ជាកីឡាករកំពូលម្នាក់របស់ កម្ពុជា ក្នុងគីឡូ ៦៧ នេះផងដែរ ខណៈមួយរយៈចុងក្រោយនេះ រូបគេមិនទាន់បរាជ័យនោះទេ ហើយថែមទាំងដណ្តើមបានខ្សែក្រវាត់ជាច្រើនដូចជា WKN គុនខ្មែរពិភពលោក និង ISKA គុនខ្មែរពិភពលោក។

គួរឱ្យដឹង ថា ក្រៅពីលន បញ្ញា នៅមានកីឡាករគុនខ្មែរឆ្នើមៗ ៤ រូបទៀតចេញទៅប្រកួតនៅកម្មវិធីនោះដែរដូចជា ពេជ្រ សម្បត្តិ បឺត សង្ឃឹម ពេជ្រ អទិទេព និង គ្រូក្មេង ស៊ាងហៃ ។ ក្នុងនោះ បឺត សង្ឃឹម ត្រូវជួបជាមួយកីឡាករ Martin Steven។ ពេជ្រ អទិទេព ត្រូវជួបជាមួយក្រុម Mbye Samb។ គ្រូក្មេង ស៊ាង ហៃ ត្រូវជួបជាមួយកីឡាករ Niad Nassidou និងមួយគូទៀត ពេជ្រ សម្បត្តិ ត្រូវជួបជាមួយកីឡាករម្ចាស់ផ្ទះ Maxime Combes៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


