កីឡា
វីរកងទ័ព ព្រឿង សុជាតិ នឹងឡើងប្រកួតគុនខ្មែរថ្ងៃទី១៩ ខែមេសា ជាថ្មីនៅសង្វៀនបាយ័ន
កីឡាករ ព្រឿង សុជាតិ ដែលគេស្គាល់ថាជាវីរកងទ័ពនឹងឡើងប្រកួតកម្ពៅសាច់ដុំនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ នេះនៅសង្វៀនបាយ័ន ដើម្បីរំលឹកវិជ្ជាគុនផង និងជាការបង្ហាញមុខឡើងវិញជូនអ្នកគាំទ្រគុនខ្មែរផងដែរក្រោយជាប់ដៃនៅព្រំដែនអស់ជាច្រើនខែមកនេះ។

ព្រឿង សុជាតិ ពេលកំពុងហ្វឹកហាត់
កីឡាករ ព្រឿង សុជាតិ បានឲ្យដឹងថា រូបគេនឹងឡើងប្រកួតគុនខ្មែរមួយប្រកួតនៅថ្ងៃទី១៩ ខែមេសា នេះនៅលើសង្វៀនបាយ័នដោយត្រូវប៉ះបរទេស។ ឥលូវរូបគេចូលហ្វឹកហាត់បានប្រហែល ២សប្ដាហ៍ហើយ និងសម្រក់ទម្ងន់បានប្រហែល ៤គីឡូក្រាម។
វីរកងរូបនេះបន្ថែមទៀតថា ខ្លួននឹងត្រូវហ្វឹកហាត់ និងសម្រក់ទម្ងន់បន្ថែមទៀត ព្រោះលើកនេះឡើងប្រកួតទម្ងន់ ៦៥គីឡូក្រាមសិន។ ចំពោះការប៉ះបរទេសមកពីខាងណានោះ សុជាតិ នៅមិនទាន់ដឹងនៅឡើយទេ ពោលឥលូវនេះផ្ដោតលើតែលើការហ្វឹកហាត់ពង្រឹងសមត្ថភាពវិញ។

ព្រឿង សុជាតិ នៅសមរភូមិ
បញ្ជាក់ដែរថា ព្រឿង សុជាតិ ជាកីឡាករប្រដាល់គុនខ្មែរមួយរូបនៅក្លឹបប៉ែនកាក់គុនខ្មែរនាពេលបច្ចុប្បន្ននេះ។ រូបគេជាអតីតកូនសិស្សលោក ធន់ សុភា នៃសមាគមប្រដាល់ក្រសួងការពារជាតិពីមុន។ សុជាតិ ក៏ជាវីរកងមួយផងដែរនៅឯខេត្តឧត្តរមានជ័យ និងបានឈរជើងច្បាំងជាមួយសៀមអំឡុងការឈ្លានពានកន្លងទៅផងដែរ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


