ព័ត៌មានជាតិ
ប្រភេទបន្លែស្លឹក ចាល់លើផ្សារ ធ្លាក់ថ្លៃមកនៅត្រឹម ៨០០រៀល ក្នុងមួយគីឡូក្រាម
លោក ហ៊ុន វុត្ថា ប្រធានសហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា ខេត្តបាត់ដំបង បានឱ្យដឹងថា ទាក់ទងទៅនិងការផ្គត់ផ្គង់បន្លែនាពេលបច្ចុប្បន្ននេះមិនមានការកើនឡើងនោះទេ មានតែថយចុះ ក្នុងនោះប្រភេទបន្លែស្លឹក ស្ពៃក្រញាញ់ ស្បៃតឿ លក់បានត្រឹមតម្លៃ ៨០០រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។

ប្រាប់«កម្ពុជាថ្មី» នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នេះ លោក ហ៊ុន វត្ថា បានលើកឡើងថា ការនាំចេញបន្លែទៅកាន់ទីផ្សាររបស់សហគមន៍នាពេលបច្ចុប្បន្ននេះ មិនមានការកើនឡើងទេ មានតែថយចុះ ដោយពីមុននៅក្នុងសហគមន៍អាចនាំចេញបន្លែចន្លោះពី ១ តោន កន្លះ ទៅ ២ តោនក្នុងមួយថ្ងៃ តែសព្វថ្ងៃធ្លាក់នៅត្រឹម ១ តោនប៉ុណ្ណោះក្នុងមួយថ្ងៃ។ ក្នុងនោះ ពពួកបន្លែស្លឹក ដូចជា ស្ពៃក្រញាញ់ ស្ពៃតឿ ជាដើម ចាល់នៅលើទីផ្សារ និងធ្លាក់ថ្លៃ ដែលធ្វើឱ្យកសិករក៏ពិបាកទទួលយក។
«តាមការសង្កេតមើល សព្វថ្ងៃនេះ នៅក្នុងផ្សារមួយបោះដុំបន្លៃធំៗមួយចំនួនក្នុងខេត្តបាត់ដំបង អាចដោយសារតែបន្លែនាំចូលបន្លែពីខាងកើតមកច្រើន ដូច្នេះធ្វើឱ្យប្រភេទបន្លែស្លឹកនៅក្នុងស្រុករបស់យើងមានការថយចុះ ម្យ៉ាងវិញទៀត ប្រភេទបន្លែស្លឹកនេះក៏មានការដាំដុះច្រើនទាំងក្នុងសហគមន៍ផ្ទាល់ និងនៅខាងក្រៅ ហើយមកទល់ពេលបច្ចុប្បន្នប្រជាកសិករក៏នៅមិនទាន់កាត់អស់ដែរ»។ លោក ហ៊ុន វត្ថា បន្ថែមបែបនេះ។

លោកវត្ថា បានអះអាង មកទល់ពេលបច្ចុប្បន្ននេះ បន្លែស្លឹកមានការធ្លាក់ថ្លៃ ដោយស្ពៃក្រញាញ់ ធ្លាក់មកនៅត្រឹម ៨០០ រៀលតែប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ហើយតម្លៃបែបនេះ សម្រាប់កសិករដាំក្នុងផ្ទះសំណាញ់ គឺមិនអាចរួចថ្លៃដើមផលិតនោះទេ ខុសប្លែកពីខែមិថុនា ស្ពៃក្រញាញ់ និងស្បៃតឿ មានតម្លៃខ្ពស់ដល់ ៣ ពាន់រៀលក្នុងមួយគីឡូក្រាម។
ទន្ទឹមនេះ លោក ក៏បានបញ្ជាក់ដែរថា តម្លៃលើទីផ្សារមានការធ្លាក់ចុះ និងចាល់លើទីផ្សារតែប្រភេទបន្លែប៉ុន្មានមុខប៉ុណ្ណោះ ក្នុងនោះប្រទេសផ្កាខាត់ណាសរ, ខាត់ណាព័រណ៍ខៀវ ឬស្បៃក្ដោបនោះ នៅតែមានតម្រូវការច្រើនដដែល។

យ៉ាងណាមិញដើម្បីដោះស្រាយបញ្ហានេះ ក្នុងនាមប្រធានសហគមន៍ លោកក៏បានឱ្យប្រជាកសិករត្រៀមក្នុងការដាំដុះនូវប្រភេទបន្លែមួយចំនួនដែលពីខាងក្រៅពិបាកនៅក្នុងការដាំដុះ ដើម្បីកុំឱ្យចាល់ទីផ្សារ និងខ្វះខាតនៅក្នុងការផ្គត់ផ្គង់។ ព្រោះប្រភេទបន្លែស្លឹកងាយស្រួលនៅក្នុងការដាំដុះ មិនសូវប្រឈមជំងឺច្រើន ងាយហុចផល ដែលពលរដ្ឋខាងក្រៅ និងសហគមន៍ផ្សេងទៀតក៏អាចដាំដុះបាន មិនដូចប្រភេទស្ពៃក្តោប ឬផ្សារស្ពៃ ពិបាកនៅក្នុងការថែទាំ។

សហគមន៍កសិកម្មពន្លឺថ្មីពេជ្រចិន្តា មានទីតាំងស្ថិតក្នុងភូមិ ភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង សព្វថ្ងៃ ធ្វើការនាំចេញបន្លែចម្រុះប្រមាណជាង ១០ មុខ ដែលមានដាំក្នុងសំណាញ់ ដូចជា ស្ពៃក្តោប ខាត់ណាដើម ផ្កាខាត់ណាស, ផ្កាខាត់ណាខៀវ ស្ពៃក្រញាញ់ ស្ពៃតឿ ជាដើម ក្នុងនោះសព្វថ្ងៃលក់លើទីផ្សារប្រមាណ ១ តោន ប៉ុណ្ណោះក្នុងមួយថ្ងៃ៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ