Connect with us

កីឡា

សែន​ រ៉ាដេត៖​ បើ​តាំង​ចិត្ត​ជា​អ្នក​ប្រយុទ្ធ​ត្រូវ​ស្មោះត្រង់​ កុំ​ខ្លួន​ជា​ប្រយុទ្ធ តែ​ចិត្ត​ជា​កុមារី​…

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ​ សែន​ រ៉ាដេត​ បាន​និយាយ​ទៅ​កាន់​កីឡាករ​មួយ​ចំនួន​បើ​តាំង​ចិត្ត​ជា​អ្នក​ប្រយុទ្ធ​ហើយ​ត្រូវ​ស្មោះត្រង់​ចំពោះ​ការ​ធ្វើ​ទម្ងន់​តាម​ការ​កំណត់​ឲ្យ​បាន​ត្រឹមត្រូវ​ជៀសវាង​ប្រើ​លេសនេះ​លេសនោះ​នៅ​ពេល​ថ្លឹង​ទម្ងន់​ជា​ដើម​ដែល​នេះ​បង្ហាញ​ពី​ចិត្ត​កំសាក​មិន​សម​ជា​កីឡាករ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រូបភាពលើផេក រ៉ាដេត

សែន​ រ៉ាដេត​ បាន​ធ្វើ​វីដេអូ​បង្ហោះ​ថា​ ក្នុង​នាម​ម្នាក់ៗ​ជា​កីឡាករ​សូម​មាន​ភាព​ស្មោះត្រង់​ចំពោះ​រឿង​ទម្ងន់​ខ្លួន​ឯង​ ដូច​ជា​ត្រូវ​ប្រកួត​ ៥១-៥៤-៥៧​ ជា​ដើម​ដល់​ថ្ងៃ​ថ្លឹង​ទម្ងន់​គឺ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រប់​ទៅ​តាម​ការ​កំណត់​របស់​ស្ថានីយ​ ឬ​ខាង​សហព័ន្ធ។

រូបភាពលើផេក រ៉ាដេត

អ្នក​ប្រដាល់​មក​ពី​ខេត្ត​កោះកុង​រូប​នេះ​លើក​ឡើង​ទៀត​ថា​ មាន​កីឡាករ​ខ្លះ​ត្រូវ​ប្រកួត​ទម្ងន់​ ៥៤​ ប៉ុន្តែ​នៅ​ពេល​ឡើង​ថ្លឹង​បែរ​ជា​លើស​រហូត​ដល់​ជាង​ ៥៦គីឡូក្រាម​ទៅ​វិញ។ ​ទង្វើរ​ទាំង​នេះ​ហើយ​ដែល​មិន​មាន​យុទ្ធត្តិធម៌​ចំពោះ​ដៃគូ​ប្រកួត​ម្ខាង​ទៀត​សោះ។​ តាម​ស្ថានីយ​ និង​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​គឺ​បាន​កំណត់​ហើយ​ ប៉ុន្តែ​កីឡាករ​មួយ​ចំនួន​មិន​បាន​គោរព​តាម​នោះ​ឡើយ។​

រូបភាពលើផេក រ៉ាដេត

ប្អូន​ប្រុស​របស់​ សែន​ រ៉ាឌី​ បាន​ផ្ដាំផ្ញើ​ចំៗ​ទៅ​កាន់​កីឡាករ​មួយ​ចំនួន​ថា​ «ប្រសិន​បើ​តាំង​ខ្លួន​ជា​អ្នក​ប្រយុទ្ធ​ហើយ​ សូម​ធ្វើ​ចិត្ត​ឲ្យ​សម​ជា​អ្នក​ប្រយុទ្ធ​ផង​ កុំ​តាំង​ខ្លួន​ជា​អ្នក​ប្រយុទ្ធ​ ប៉ុន្តែ​ចិត្ត​ជា​កុមារី​ទៅ​វិញ»។​ បើ​សម្រក់​ ឬ​ធ្វើ​ទម្ងន់​មិន​បាន​ទេ​ សូម​ប្រកួត​ក្នុង​ទម្ងន់​ដែល​ខ្លួន​គិត​ថា​អាច​ប្រកួត​បាន​ដោយ​មិន​សម្រក់​ទៅ។​

សែន រ៉ាដេត និង​ សែន រ៉ាឌី

បញ្ជាក់​ដែរ​ថា ​វីដេអូដែល​និយាយ​អំពី​រឿង​ទម្ងន់​នេះ​ សែន​ រ៉ាដេត​ បាន​បង្ហោះ​កាល​ពី​ថ្ងៃទី១៥​ ខែ​កក្ដដា​ ឆ្នាំ​២០២៥​ ម្សិលមិញ​នេះ​លើ​ហ្វេសបុកផេក​របស់​ខ្លួន​ Sen Radeth (ទិន ឌិន)។​ ចំពោះ​បញ្ហា​រឿង​ធ្វើ​ទម្ងន់​នេះ​ក៏​នៅ​តែ​មាន​ជា​បន្តបន្ទាប់​ និង​ចោទ​ជា​បញ្ហា​ជា​និច្ច​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ ដោយ​គ្រាន់​តែ​មិន​សូវ​មាន​ការ​ផ្សព្វផ្សាយ​ច្រើន​អំពី​រឿង​នេះ។​ មាន​ពេល​ខ្លះ​បញ្ហា​លើស​ទម្ងន់​នេះ​ត្រូវ​ចរចា​សម្រួល​គ្នា​តាម​ជាក់ស្ដែង​តែ​ម្ដង​ដោយ​ម្ចាស់​កម្មវិធី​មិន​ចង់​ឲ្យ​ខូច​ការ​ប្រកួត​ដែល​បាន​រៀបចំ​ជា​យូរ​មក​ហើយ៕​

អត្ថបទដោយ៖ នួន ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៦ នាទីutes មុន

អ្នកជំនាញ​ព្រមានថា ​វិស័យអចលនទ្រព្យ​ថៃកៀកនឹងដួលរលំ​ ចំពេលបន្ទុកបំណុលកើនឡើង

ព័ត៌មានជាតិ៧ នាទីutes មុន

កូនឈើចម្រុះជាង ១ម៉ឺនដើម ត្រូវបានអាជ្ញាធរជាតិអប្សរា ចែកចាយដោយឥតគិតថ្លៃ ដើម្បីដាំក្នុងខេត្តសៀមរាប

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

ហ្សេលេនស្គី ដាក់​គម្រោង​៦ខែ ចង់ឲ្យពាក់កណ្ដាល​នៃ​អាវុធ​អ៊ុយក្រែន​ជា​ផលិតផល​ក្នុង​ស្រុក

ជីវិតកម្សាន្ដ២១ នាទីutes មុន

ឆៃ លីដាឡែន គាំទ្រការលើកឡើងលោក យូ ឌីស្កូ រឿងជំងឺតួឯកនៃអ្នកសិល្បៈមួយចំនួន

ព័ត៌មានជាតិ២៨ នាទីutes មុន

អភិបាលខេត្តកំពង់ចាម ស្នើអាជ្ញាធរពាក់ព័ន្ធបង្កើនការផ្សព្វផ្សាយពីបញ្ហា ទឹកជំនន់ទន្លេមេគង្គ ដល់ប្រជាពលរដ្ឋ

សន្តិសុខសង្គម១៥ ម៉ោង មុន

ឪពុក​ចេញ​ទៅ​ផឹក​ស៊ី ទុក​ឱ្យ​ក្មេង​ៗនៅ​ក្នុង​ផ្ទះ​បង្ក​ជា​អគ្គិភ័យ ​សំណាង​សមត្ថកិច្ច​អន្តរាគមន៍​ជួយ​ទាន់​ពេល

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្ដេចតេជោ សួរទៅនាយករដ្ឋមន្ត្រីស្ដីទីថៃថា លេបថ្នាំខុស បាត់ការចងចាំមែនទេ ទើបហ៊ាននិយាយថា ហ៊ុន សែន អត់តម្លៃទាំងដែលធ្លាប់រងចាំសម្ដេច៤ម៉ោង ដើម្បីអង្វរសុំចរចា?

អត្ថាធិប្បាយ២៤ ម៉ោង មុន

លិខិតមិត្តអ្នកអាន៖ ពេលប្រទេសជាតិរងការឈ្លានពាន ទើបឃើញមុខជនក្បត់ជាតិដែលឈរខាងសត្រូវច្បាស់

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

Sokha Hotels

ព័ត៌មានពេញនិយម