Connect with us

ព័ត៌មានជាតិ

កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើសអនឡាញ ឃាត់ខ្លួនជនសង្ស័យជាង១០០នាក់

បានផុស

នៅ

នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងចម្រុះនៃរដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ហ៊ុន សុរិទ្ធី អភិបាលរងរាជធានីភ្នំពេញដោយសហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធបានចុះបង្រ្កាបទីតាំងលួចលាក់បង្កប់បទល្មើស Online Scams  នៅក្នុងទីតាំងផ្សេងគ្នាក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង សង្កាត់ឃ្មួញខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារបានត្រួតពិនិត្យរកឃើញជនសង្ស័យជាង១០០នាក់ ក្នុងនោះមានជនជាតិចិនតៃវ៉ាន់ ៧៥នាក់ ជនជាតិចិន ចំនួន ២៤នាក់ ជនជាតិវៀតណាម ១នាក់។

ចំណែកសម្ភារៈដកហូតមួយចំនួនមានទូរស័ព្ទ ៤៦៩គ្រឿង កុំព្យុទ័រ ១២២ គ្រឿង Laptop ចំនួន ០៥គ្រឿង លិខិតឆ្លងដែន ចំនួន៣៤ក្បាល (ចិនតៃវ៉ាន់) រថយន្តសរុបចំនួន ០២គ្រឿង ស៊ីមទូរសព្ទជាច្រើនមិនទាន់ប្រើប្រាស់ ។

បច្ចុប្បន្ន ជនជាតិចិនតៃវ៉ាន់ វៀតណាម និងចិន ព្រមទាំង សម្ភារៈជាវត្ថុតាងទាំងអស់ ត្រូវបានប្រគល់ជូនស្នងការដ្ឋានរាជធានីភ្នំពេញ ដើម្បីបន្តអនុវត្តនីតិវិធី ព្រមទាំងនឹងចាត់វិធានការតាមផ្លូវច្បាប់ឱ្យតឹងរឹងបំផុតចំពោះមេក្លោងទាំងឡាយដែលជាប់ពាក់ព័ន្ធនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម