ព័ត៌មានជាតិ
រាជរដ្ឋាភិបាលកម្ពុជាបង្ហាញលទ្ធផលធំៗ ក្នុងការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams)
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ពីឆន្ទៈដ៏មុតស្រួច និងលទ្ធផលការងារជាក់ស្តែង ក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដែលត្រូវបានកំណត់ជាអាទិភាពខ្ពស់បំផុតសម្រាប់សន្តិសុខជាតិ និងកិត្តិយសកម្ពុជាលើឆាកអន្តរជាតិ។

យោងតាមរបាយការណ៍ដែលបានផ្សព្វផ្សាយ ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ពាក់កណ្តាលខែមេសា ឆ្នាំ២០២៦ សកម្មភាពបង្ក្រាបទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចខាងក្រោម៖
-ការបង្ក្រាបផ្ទាល់៖ បង្ក្រាបបានជាង ២៥០ករណី ក្នុងនោះរួមមានទីតាំងកាស៊ីណូ ៩១កន្លែង។

-ការចាប់ខ្លួន៖ ជនសង្ស័យចំនួន ១,០៨៩នាក់ (មានទាំងជនជាតិខ្មែរ និងបរទេស) ត្រូវបានបញ្ជូនទៅតុលាការ។
-ការបណ្តេញចេញ៖ ជនបរទេសចំនួន ១៣,០៣៩នាក់ (៣៣សញ្ជាតិ) ត្រូវបានបណ្តេញចេញពីកម្ពុជា ពាក់ព័ន្ធនឹងបទល្មើសអនឡាញ។
ការចាកចេញដោយស្ម័គ្រចិត្ត៖ ជនបរទេសសរុប ២៤១,៨៨៨នាក់ បានចាកចេញពីកម្ពុជា ចាប់ពីដើមឆ្នាំ២០២៦ រហូតមកដល់បច្ចុប្បន្ន។
ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុតឱ្យកងកម្លាំងសមត្ថកិច្ចបន្តយុទ្ធនាការនេះដោយ «គ្មានការបង្អង់ដៃ និងគ្មានការលើកលែង»។
សម្តេចធិបតីបានសង្កត់ធ្ងន់ថា យុទ្ធនាការនេះមិនមែនធ្វើឡើងត្រឹមតែមួយឆាវក្នុងឱកាសបុណ្យចូលឆ្នាំនោះទេ ប៉ុន្តែជាការអនុវត្តច្បាប់ជាប្រចាំ និងយូរអង្វែង។

ដើម្បីធានាប្រសិទ្ធភាពក្នុងការលុបបំបាត់ឧក្រិដ្ឋកម្មឆ្លងដែននេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌច្បាប់ថ្មីៗ រួមមាន៖

១. ច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបង្កើតបទល្មើសព្រហ្មទណ្ឌថ្មីចំនួន ៥ និងបង្កើនទោសទណ្ឌឱ្យធ្ងន់ជាងមុន។
២. អនុក្រឹត្យ និងប្រកាសអន្តរក្រសួង ស្តីពីការគ្រប់គ្រងសន្តិសុខនៅតាមទីតាំងរស់នៅប្រមូលផ្តុំ និងការផាកពិន័យម្ចាស់ទីតាំងដែលបណ្តោយឱ្យមានបទល្មើស។
បន្ថែមលើសកម្មភាពក្នុងស្រុក កម្ពុជាក៏បានពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិយ៉ាងជិតស្និទ្ធជាមួយប្រទេសដៃគូ ដើម្បីផ្លាស់ប្តូរព័ត៌មាន និងជួយសង្គ្រោះជនរងគ្រោះ។
រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឱ្យបន្តគាំទ្រ និងសហការចែករំលែកព័ត៌មានឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាបំផ្លាញឫសគល់នៃបណ្តាញឧក្រិដ្ឋកម្មឌីជីថលនេះឱ្យអស់ពីតំបន់៕



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


