ព័ត៌មានអន្ដរជាតិ
ទាហានថៃ ៣នាក់ជាន់មីននៅព្រំដែនជាប់កម្ពុជា ក្នុងនោះម្នាក់របួសធ្ងន់ ដាច់ជើងម្ខាង
ទាហានថៃ៣នាក់ មកពីកម្លាំងពិសេសសុរិន្ទណារី បានរងរបួសក្នុងនោះមានម្នាក់របួសធ្ងន់ត្រូវដាច់ជើងម្ខាង ដោយសារតែដើរជាន់មីនពេលល្បាតនៅតាមព្រំដែនជាប់ប្រទេសកម្ពុជា។

យោងតាមការឲ្យដឹងពីមេភូមិភាគ២ថៃ Boonsin Phadklang កាលពីថ្ងៃពុធទី១៦ខែកក្កដាឆ្នាំ២០២៥, ឧប្បត្តិហេតុនេះកើតឡើងនៅត្រង់ចំណុចកូអរដោនេ WA 220 861 ក្នុងស្រុក ណាំយឿន នៃខេត្ត Ubon Ratchathani ជាប់នឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា។
ទាហានដែលរបួសធ្ងន់ដាច់ជើងម្ខាងត្រូវវះកាត់ជាបន្ទាន់មានឈ្មោះ Thanapat Huiwan ចំណែកទាហាន២នាក់ទៀតគឺ Patipat Silasak និង Nattawut Srikhem សុទ្ធតែឈឺទ្រូងនិងហឹងត្រចៀកប៉ុន្តែមិនគ្រោះថ្នាក់ដល់ជីវិតទេ។
មេភូមិភាគ២ថៃ អះអាងថា គ្រាប់មីនដែលទាហានទាំង៣ជាន់ គឺជាគ្រាប់ដែលសល់ពីសម័យសង្គ្រាម៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ឥតខ្មាស! ថៃ ចោទកម្ពុជា ថា កំពុងលេងល្បិចបញ្ឆេះឲ្យផ្ទុះអាវុធ តែមិនចេះមើលទង្វើខ្លួនឯង

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សមត្ថកិច្ចចាប់ខ្លួនបុគ្គលក្លែងរូបភាព AI ដើម្បីឆបោក និងប្រមូលលុយតាមបណ្តាញសង្គម
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ