ព័ត៌មានអន្ដរជាតិ
អានុទីន ថា អត់ខ្វល់ រឿងម៉ាឡេស៊ី ហាមនាំចូលបង្គា តែក្រសួងពាណិជ្ជកម្មថៃ ថា នឹងប្តឹងទៅ WTO ហើយរុញបញ្ហានេះ ទៅអាស៊ាន
បញ្ហារឿងបង្គា កំពុងធ្វើឲ្យប្រជាជនថៃ ឆេះដុំយ៉ាងខ្លាំងចំពោះនាយករដ្ឋមន្ត្រី អានុទីន ឆាន់វីរៈគុល ព្រោះតែចំណាត់ការរបស់រដ្ឋាភិបាលទីក្រុងបាងកក ធ្វើឲ្យពួកគេខាតឡុងចុង គ្មានវិធីដោះស្រាយឲ្យពួកគេ។

ផ្ទុយទៅវិញ អានុទីន បែរជានិយាយថា ខ្លួនមិនខ្វល់ឡើយចំពោះការដែលម៉ាឡេស៊ី ហាមនាំចូលបង្គាថៃ ព្រោះថៃ នៅមានទីផ្សារចិន។
ថ្លែងប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃអាទិត្យ ទី៧ ខែមិថុនា ឆ្នាំ២០២៦ អានុទីន និយាយថា៖ «ទោះការចរចាជាមួយម៉ាឡេស៊ី បរាជ័យ ក៏ថៃ នៅមានទីផ្សារចិន ដែរ ដូច្នេះគ្មានអ្វី ត្រូវព្រួយបារម្ភឡើយ»។
នាយករដ្ឋមន្ត្រីរូបនេះអះអាងថា ថៃ នឹងខំផ្សព្វផ្សាយបង្គាថៃទៅទីផ្សារចិន រួមមាននៅ ទីក្រុង Kunming, Xiamen, Dalian និង Lanzhou។

ទោះបីជាយ៉ាងណាក៏ដោយ ជុំវិញបញ្ហានេះដែរ បើតាមការផ្សាយរបស់ The Nation កាលពីថ្ងៃអាទិត្យ, ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ លោកស្រី Suphajee Suthumpun បានបញ្ជាក់រួចហើយថា ថៃ នឹងប្តឹងម៉ាឡេស៊ី ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ចំពោះការផ្អាកនាំចូលបង្គា និងរុញបញ្ហានេះ ទៅអាស៊ាន។
ទន្ទឹមនឹងការប្តឹងនេះផងដែរ ក្រសួងអះអាងពីការដាក់ចេញវិធានការបន្ទាន់ ១៣ចំណុច ដើម្បីដោះស្រាយជាមួយនឹង ផលប៉ះពាល់ដល់សេដ្ឋកិច្ច ដែលបណ្តាលមកពីម៉ាឡេស៊ី ផ្អាកនាំចូលបង្គាថៃ។

សូមជម្រាបជាថ្មីថា ជម្លោះអំពីរឿងនេះ គឺផ្តើមចេញពីថៃមុន ដែលហាមឃាត់ការនាំចូលត្រីឆ្ពុង ពីម៉ាឡេស៊ី ដោយអះអាងថា រកឃើញសារធាតុគីមីក្នុងត្រីនោះ ទើប ម៉ាឡេស៊ី សងសឹកវិញ ដោយហាមឃាត់ ការនាំចូលបង្គាថៃ ចំនួន ៥ប្រភេទ ចាប់អនុវត្តនៅថ្ងៃទី១ ខែមិថុនា កន្លងទៅ។
ម៉ាឡេស៊ី គឺជាទីផ្សារបង្គាដ៏សំខាន់មួយរបស់ថៃ ដោយមួយឆ្នាំៗ ការនាំចេញបង្គាថៃទៅ ម៉ាឡេស៊ី មានបរិមាណចន្លោះពី ១៥ ០០០ ទៅ ២៥ ០០០ តោន បើគិតជាទឹកប្រាក់ គឺស្មើនឹងប្រហែលពី ៦០ ទៅ ៩០ លានដុល្លារអាមេរិក៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


