ព័ត៌មានអន្ដរជាតិ
យោធាមីយ៉ាន់ម៉ា ដណ្តើមបានក្រុងសំខាន់មួយមកវិញក្រោយប្រយុទ្ធគ្នាជាមួយក្រុមឧទ្ទាមជិតមួយឆ្នាំ
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP នៅថ្ងៃទី១៨ខែកក្កដា យោធាមីយ៉ាន់ម៉ាបានវាយដណ្ដើមកាន់កាប់ក្រុង Nawnghkio មកវិញ ដែលជាតំបន់ច្រកទ្វារសំខាន់ក្នុងរដ្ឋ Shan ពីកងទ័ពរំដោះជាតិ Ta’ang (TNLA) បន្ទាប់ពីមានការប្រយុទ្ធគ្នាយ៉ាងសាហាវរយៈពេលជិត១១ ខែ។

ក្រុងដែលដណ្ដើមបាននេះស្ថិតនៅលើផ្លូវពាណិជ្ជកម្មដ៏សំខាន់មួយទៅកាន់ប្រទេសចិន និងនៅជិតមូលដ្ឋានយោធាដ៏ធំមួយនៅក្នុងទីប្រជុំជន Pyin Oo Lwin ។ វាត្រូវបានគ្រប់គ្រងដោយ TNLA ចាប់តាំងពីខែកក្កដាឆ្នាំ ២០២៣មកម្លេះ ។ យោងថាបានចាប់ផ្ដើមដណ្តើមយកក្រុង Nawnghkio មកវិញ ពីព្រោះ TNLA បដិសេធមិនព្រមចាកចេញ ក្នុងអំឡុងពេលកិច្ចចរចាសន្តិភាពដែលធ្វើឡើងនៅក្នុងប្រទេសចិនកាលពីខែមេសា។
បើតាមយោធាមីយ៉ាន់ម៉ា មានការប្រយុទ្ធគ្នាជាង ៥០០ដងក្នុងអំឡុងពេលប្រតិបត្តិការ ដែលបានសម្លាប់អ្នកប្រយុទ្ធរបស់ TNLA ១៧១ នាក់ និងនាំទៅដល់ការចាប់យកអាវុធរបស់ពួកគេ។ ឥឡូវនេះ យោធាគ្រោងនឹងជួសជុលរដ្ឋាភិបាលក្រុង ដកមីនចេញ និងជួយប្រជាជនដែលភៀសខ្លួនត្រឡប់មកផ្ទះពួកគេវិញ។
ចំណែកបើតាមTNLA បាននិយាយថា ខ្លួនបានរើការិយាល័យរបស់ខ្លួនដោយសារការវាយប្រហារដោយយោធាខ្លាំង ប៉ុន្តែមិនបាននិយាយអ្វីអំពីការបាត់បង់ក្រុង Nawnghkioនោះទេ។

គួរបញ្ជាក់ថានេះគឺជាជ័យជម្នះមួយរបស់យោធា ដែលភាគច្រើនបាននិងកំពុងការពារខ្លួនចាប់តាំងពីសម្ព័ន្ធភាពបងប្អូនទាំងបីរួមមានកងទ័ព Arakan (AA) កងទ័ពសម្ព័ន្ធប្រជាធិបតេយ្យជាតិមីយ៉ាន់ម៉ា (MNDAA) និង កងទ័ពរំដោះជាតិTa’ang (TNLA) បានរួមដៃគ្នាធ្វើការវាយប្រហារដ៏ធំនៅចុងឆ្នាំ២០២៣។ ថ្មីៗនេះ កងទ័ពក៏បានដណ្តើមយកក្រុងមួយទៀតគឺ Mobye នៅភាគខាងត្បូងរដ្ឋ Shan ផងដែរ។
មីយ៉ាន់ម៉ានៅតែជាប់គាំងដោយសង្រ្គាមស៊ីវិល ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ ហើយក្រុមអ្នកប្រឆាំងបាននិយាយថា យោធាកំពុងព្យាយាមដណ្តើមយកទឹកដីឡើងវិញមុនការបោះឆ្នោតសកលដែលបានគ្រោងទុក ខណៈការបោះឆ្នោតនេះត្រូវបានរិះគន់យ៉ាងទូលំទូលាយថាជាការប៉ុនប៉ងធ្វើឱ្យការគ្រប់គ្រងរបស់យោធាក្លាយជាស្របច្បាប់៕

អត្ថបទ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


