Connect with us

សន្តិសុខសង្គម

សមត្ថកិច្ចខេត្តកណ្ដាលបង្ក្រាប និងឃាត់ខ្លួន​ជន​សង្ស័យពាក់ព័ន្ធការឆបោកតាមអនឡាញជិត៥០០នាក់

បានផុស

នៅ

កម្លាំងគណៈបញ្ជាការឯកភាពខេត្តកណ្តាល កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ បានសហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនបរទេសចំនួន៨សញ្ជាតិ ​សរុប ៤៩១នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានត្រួតពិនិត្យលើរថយន្តដឹកជនបរទេសក្នុងភូមិសាស្ត្រក្រុងតាខ្មៅ, ស្រុកកណ្តាលស្ទឹង និងក្រុងសំពៅពូន បានរកឃើញជនជាតិបរទេសជាជនជាតិចិន, វៀតណាម, ឥណ្ឌូណេស៊ី, ហ្វីលីពីន, ប៉ាគីស្ថាន, ឥណ្ឌា, បង់ក្លាដេស, មីយ៉ាន់ម៉ា សរុបចំនួន ៤៩១នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៦នាក់ ។

សមត្ថកិច្ចក៏បានឃាត់រថយន្តចំនួន ២៨គ្រឿង ក្នុងនោះរថយន្តកូរ៉េដឹកទំនិញ ០២គ្រឿង និងរថយន្ត ប្រភេទទេសចរណ៍២៦ គ្រឿង(ធំ១គ្រឿង) និងដកហូតសម្ភារ:ជាវត្ថុតាងដើម្បីរក្សាទុករួមមាន ម៉ូនីទ័រ ចំនួន ៧៨គ្រឿង, ធុងCPU ចំនួន ១០គ្រឿង, ទូរស័ព្ទដៃ ចំនួន១៧៧គ្រឿង, ដុំទប់ភ្លើង ចំនួន០២ គ្រឿង, key board ចំនួន ៤៩គ្រឿង, ទូរទស្សន៍ ចំនួន ០១គ្រឿង, និងសម្ភារ:សម្រាប់តភ្ជាប់ប្រពន្ធ័ផ្សេងមួយចំនួនទៀត។

ជនដែលត្រូវបានឃាត់ខ្លួនទាំងអស់ ត្រូវបានសម្ថកិច្ចអនុញ្ញាតឱ្យស្នាក់នៅក្នុងបរិវេណនៃសាលប្រជុំសាលាស្រុកកណ្តាលស្ទឹង ជាបណ្តោះអាសន្ន ដោយមានការយាមកាមម៉ត់ចត់ ខណៈគណៈបញ្ជាការឯកភាពស្រុកកណ្តាលស្ទឹងកំពុងដំណើរការ នីតិវិធីតាមច្បាប់ជាធរមាន៕

អត្ថបទ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម