ព័ត៌មានជាតិ
អាជ្ញាធរស្រុកស្អាង បញ្ជាក់សំណង់ជាប់ច្រាំងទន្លេ មិនមែនរំលោភចំណីទន្លេទេ គ្រាន់តែទប់ការបាក់ស្រុតប៉ុណ្ណោះ
ក្រោយមានការលើកឡើង និងការសង្ស័យពីមហាជនពាក់ព័ន្ធនឹងសំណង់មួយកន្លែង ដែលត្រូវបានចោទថា សាងសង់រំលោភលើដីចំណីទន្លេ អាជ្ញាធរស្រុកស្អាង ខេត្តកណ្តាល បានចុះពិនិត្យ និងសិក្សាជាក់ស្តែង ដោយបញ្ជាក់ថា សំណង់នោះមិនមែនជាការសាងសង់ផ្ទះ ឬពង្រីកទីតាំងរំលោភចំណីទន្លេនោះទេ ប៉ុន្តែជាសំណង់ទប់ច្រាំង ដើម្បីការពារការបាក់ស្រុតដី។ ទីតាំងនេះស្ថិតនៅចំណុចក្បាលជ្រោយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។

លោក ជឺ សុងហៃ អភិបាលស្រុកស្អាង បានប្រាប់ក្រុមការងារ «កម្ពុជាថ្មី» ថា ករណីនេះកើតឡើងដោយសារទំនាស់រវាងអ្នកជិតខាង និងបានឈានដល់ការប្តឹងផ្តល់គ្នាទៅវិញទៅមក ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយបញ្ចប់នៅរដ្ឋបាលឃុំរួចរាល់ហើយ។

លោក ជឺ សុងហៃ អភិបាលស្រុកស្អាង
លោកអភិបាលស្រុកបានបញ្ជាក់ថា សំណង់ដែលស្ថិតនៅខាងក្រៅផ្ទះ គឺជារបងថ្មសម្រាប់ទប់ច្រាំងទន្លេ មិនមែនជាសំណង់លំនៅឋាន ឬសំណង់សម្រាប់ពង្រីកដីចូលក្នុងទន្លេឡើយ។ សំណង់នេះធ្វើឡើងក្នុងគោលបំណងការពារការបាក់ស្រុតច្រាំង ដែលអាចបង្កការខូចខាតដល់ផ្ទះសម្បែង និងទ្រព្យសម្បត្តិរបស់ម្ចាស់ទីតាំង។

ផ្ទះពលរដ្ឋបាក់ចូលទន្លេកាលពីថ្ងៃ២៤ខែមេសាឆ្នាំ២០២៣ស្ថិតនៅក្បាលជ្រោយ ឃុំព្រែកគយ ស្រុងស្អាង ខេត្ដកណ្ដាល
លោកបន្តថា កាលពីឆ្នាំ២០២៣ ទីតាំងនេះធ្លាប់មានបញ្ហាបាក់ស្រុតច្រាំងទន្លេ ទើបម្ចាស់ផ្ទះសម្រេចសាងសង់របងទប់ច្រាំង ដើម្បីពង្រឹងសុវត្ថិភាព និងទប់ស្កាត់ការខូចខាតបន្ថែម។
ជាមួយគ្នានេះ អាជ្ញាធរមូលដ្ឋានបានបញ្ជាក់ជាថ្មីថា ម្ចាស់ទីតាំងមិនមានបំណងសាងសង់សំណង់រំលោភចំណីទន្លេ ឬយកដីសាធារណៈធ្វើជាកម្មសិទ្ធិនោះទេ ដោយសំណង់នេះមានគោលបំណងសំខាន់តែមួយ គឺការពារច្រាំងទន្លេ និងផ្ទះសម្បែងរបស់ខ្លួន៕

រូបតំណាងបាក់ស្រុតដី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម១ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


