ព័ត៌មានជាតិ
ការដាក់ពាក្យប្រឡងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ នឹងចាប់ផ្តើមផ្តល់ពាក្យនៅដើមសប្តាហ៍ក្រោយ
ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញ គឺការផ្តល់ពាក្យនឹងធ្វើឡើងនៅរៀងរាល់ម៉ោងធ្វើការ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥និងទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ។

តាមសេចក្តីជូនដំណឹង ស្តីពីការផ្តល់ពាក្យ និងទទួលពាក្យប្រឡងប្រជែងជ្រើសរើសក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានីភ្នំពេញបានឱ្យដឹងថា៖ យោង៖ សេចក្តីជូនដំណឹងលេខ ២១៣៣ សជណ ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ ស្តីពី ការប្រឡងប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារ សម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគ រាជធានីភ្នំពេញ។
រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនសាធារណជន សិស្ស និស្សិត ជ្រាបថា ការផ្តល់ពាក្យ និងទទួលពាក្យ បេក្ខជនសម្រាប់ប្រឡងប្រជែងក្របខ័ណ្ឌមន្ត្រីពន្ធនាគារសម្រាប់ឆ្នាំ២០២៥ឱ្យចូលបម្រើការងារនៅពន្ធនាគាររាជធានី ភ្នំពេញនឹងប្រព្រឹត្តទៅតាមកាលបរិច្ឆេទ និងទីកន្លែងដូចខាងក្រោម៖
ផ្តល់ពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ ទទួលពាក្យនៅរៀងរាល់ម៉ោងធ្វើការចាប់ពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី០១ ខែសីហាឆ្នាំ២០២៥ វេលាម៉ោង ១៧:០០ នាទី ជាកាលបរិច្ឆេទចុងក្រោយ ទីកន្លែងផ្តល់ពាក្យ និងទទួលពាក្យ ស្ថិតនៅសាលប្រជុំធំជាន់ទី២ អគារ “ខ” សាលារាជធានីភ្នំពេញ៕
ដោយ ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


