ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់៖បេក្ខជនជឿលើការរៀបចំការប្រឡងរបស់ក្រសួងមុខងារថា តម្លាភាព និងយុត្តិធម៌ ព្រោះឆ្លងកាត់ប្រឡង៥៣លើក មានបេក្ខជនដាក់ពាក្យប្រឡងជិត៣០ម៉ឺននាក់
រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ លោក យក់ ប៊ុនណា បានគូសបញ្ជាក់ថា ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី គឺជាវិធានការគន្លឹះស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ដោយផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌។ ការកែទម្រង់នេះ អនុវត្តតាមអភិក្រម «ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» និង «រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ» ដោយរាល់ដំណើរការប្រឡង មានការចូលរួមសង្កេតការណ៍យ៉ាងតឹងរ៉ឹងពីអង្គភាពប្រឆាំងអំពើពុករលួយ និងសាធារណជន ដើម្បីធានាទំនុកចិត្តខ្ពស់។

ថ្លែងក្នុងពិធីបើកវេទិកាកែទម្រង់លើកទី២ ស្តីពី «ការកែលម្អប្រព័ន្ធជ្រើសរើសមន្ត្រី» នារសៀលថ្ងៃទី២៩ ខែមេសា នេះ ចាប់ពីឆ្នាំ២០២៤ ដល់ដើមឆ្នាំ២០២៦ ក្រសួងមុខងារសាធារណៈ បានរៀបចំការប្រឡងចំនួន ៥៣លើក សម្រាប់ស្ថាប័នចំនួន១០ ដោយមានបេក្ខជនដាក់ពាក្យប្រកួតប្រជែងសរុបប្រមាណ ២៩ម៉ឺននាក់ ក្នុងនោះបេក្ខជនដែលគ្រប់លក្ខខណ្ឌ ទទួលបានសិទ្ធិចូលប្រឡង១៦ម៉ឺននាក់។ តាមរយៈចំនួនបេក្ខជនដាក់ពាក្យចូលប្រឡងជាង២៩ម៉ឺននាក់នេះ បានបង្ហាញថា សិស្សនិស្សិត សាធារណៈ មានការជឿជាក់លើការរៀបចំរបស់ក្រសួងមុខងារសាធារណៈ។

ក្រោយឆ្លងកាត់ការប្រឡងចំនួន៥៣លើក និងមានបេក្ខជនដាក់ពាក្យជិត៣០ម៉ឺននាក់បែបនេះ រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ អះអាងថា៖ «ជាមួយនឹងចំនួនបេក្ខជនដែលបានដាក់ពាក្យប្រឡងចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ ដែលមានចំនួនកើនឡើងច្រើនគួរជាទីកត់សម្គាល់នេះ បានសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់អំពីទំនុកចិត្ត និងការអបអរសាទរពីសាធារណៈជន ជាពិសេសសិស្ស និងនិស្សិតលើការងារកែទម្រង់នៅក្នុងក្របខ័ណ្ឌនៃការជ្រើសមន្ត្រីចូលបម្រើការងារក្នុងរដ្ឋបាលសាធារណៈ។»។

ឆ្លងកាត់ការប្រឡងដែលផ្តោតលើគោលការណ៍ គុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ និងមានការសង្កេតការណ៍យ៉ាងតឹងរ៉ឹង លោក យក់ ប៊ុនណា អះអាងថា រាជរដ្ឋាភិបាលក៏អាចទាក់ទាញបាននូវមូលធនមនុស្ស មន្ត្រី និងបុគ្គលដែលពោរពេញទៅដោយគុណវុឌ្ឍិ សមត្ថភាព និងវិជ្ជាជីវៈច្បាស់លាស់ ដើម្បីចូលរួមនៅក្នុងការបំពេញការងារស្របតាមមាគា៌ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាលនៅក្នុងក្របខ័ណ្ឌនៃការជំរុញដំណើរការនៃការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីសម្រេចនូវចក្ខុវិស័យក្នុងឆ្នាំ២០៣០ និងឆ្នាំ២០៥០។
ឆ្លងកាត់បទពិសោធន៍ជោគជាំ និងមានទំនុកចិត្ត ក៏ដូចជាការសាទរពីបេក្ខជន និងសាធារណជន ក្រសួងមុខងារសាធារណៈ ក៏កំពុងបន្តរៀបចំការប្រឡងសម្រាប់ស្ថាប័នចំនួន៤បន្ថែមទៀត រួមមាន ក្រសួងការបរទេស ក្រសួងយុត្តិធម៌ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារសម្រាប់ក្រសួងអប់រំ យុវជន និងកីឡា៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២២ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


