កីឡា
យូដៃ មើលឃើញស្ទាយលេងរបស់ ព្រះខ័នរាជស្វាយរៀង ២ ចំណុច ត្រូវនឹងរបៀបលេងរបស់ខ្លួន
ខ្សែបម្រើដើមកំណើតជប៉ុន សញ្ជាតិ ខ្មែរ យូដៃ អូកាវ៉ា (Yudai Ogawa) បានសម្លឹងឃើញពីរបៀបលេង ២ ចំណុចរបស់ព្រះខ័នរាជស្វាយរៀង ដែលរូបគេគិតថា ត្រូវនឹងការលេងរបស់ខ្លួន។

ថ្លែងនៅក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន «កម្ពុជាថ្មី» អតីតខ្សែបម្រើភ្នំពេញក្រោន ដែលទើបចូលរួមជាមួយព្រះខ័នរាជស្វាយរៀងនៅរដូវកាលនេះបានលើកឡើងថា ៖«ខ្ញុំបានដឹងរួចហើយពីរបៀបលេង ប៉ុន្តែនេះជាទូទៅប៉ុណ្ណោះ មិនទាន់ផ្តោតខ្លាំងទេ។ ខ្ញុំបានមើលការប្រកួតរបស់ព្រះខ័នរាជស្វាយរៀងច្រើនណាស់ កាលពីរដូវកាលមុន។ ពួកគេលេងបានយ៉ាងល្អ ទាំងការប្រកួតក្នុងលីគ និងការប្រកួតអន្តរជាតិ។ ពេលខ្ញុំលេងទល់នឹងពួកគេ ខ្ញុំជួបការលំបាកខ្លាំង។ ពួកគេលេងដោយភាពឆ្លាតវៃ និងបច្ចេកទេស។ ទាំងនេះត្រូវនឹងរបៀបលេងរបស់ខ្ញុំ»។
បើនិយាយអំពីក្លិបព្រះខ័នរាជស្វាយរៀង ជឿជាក់ថា យូដៃ បានស្គាល់ច្បាស់ហើយ អំពីរបៀបលេងរបស់ក្រុមការពារតំណែងជើងឯកលីគកំពូលកម្ពុជា Cambodian Premier League មួយនេះ ដោយសាររូបគេបានប្រឡូកអាជីពនៅក្នុងប្រទេស កម្ពុជា អស់រយៈពេល ៧ ឆ្នាំមកហើយ។ ខ្សែបម្រើវ័យ ២៨ ឆ្នាំរូបនេះ បានអះអាងថា រូបគេបានព្យាយាមតាមដានអំពីរបៀបលេងរបស់ក្លិបព្រះខ័នរាជស្វាយរៀង ច្រើនកាលពីរដូវកាលមុន។
យូដៃ បានសង្កត់ធ្ងន់ថា នៅពេលគេលេងនៅ ភ្នំពេញក្រោន ក្នុងរដូវកាលមុនៗ គឺតែងតែពិបាកខ្លាំងនៅពេលលេងទល់ ព្រះខ័នរាជស្វាយរៀង ម្តងៗ ដោយសារពួកគេជាក្រុមលេងដោយភាពវៃឆ្លាត និងបច្ចេកទេស។ យ៉ាងណា ខ្សែបម្រើជម្រើសជាតិកម្ពុជារូបនេះ យល់ថា ចំណុចលេងទាំង ២ នេះរបស់ក្រុមមានមូលដ្ឋាននៅខេត្តស្វាយរៀង គឺត្រូវនឹងរបៀបលេងរបស់ខ្លួន ដែលគេជាកីឡាករម្នាក់ចូលចិត្តលេងដោយភាពវៃឆ្លាត និងបច្ចេកទេស។

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា១ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


