ព័ត៌មានជាតិ
ប៊ីវីអឹម បន្តសហការជាមួយ វិទ្យាល័យជាស៊ីមព្រែកអញ្ចាញ រៀបចំកម្មវិធី “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២
ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានបន្តរៀបចំកម្មវិធីទំនួលខុសត្រូវសង្គម “រត់ដើម្បីសុខភាពសហគមន៍” សម្រាប់ឆ្នាំទី២ ដោយសហការជាមួយវិទ្យាល័យ ជាស៊ីម ព្រែកអញ្ចាញ នៅថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២៥។

តាមរយៈយោគជ័យក្នុងឆ្នាំទី១ ដែលមានការចូលរួមពីសិស្សានុសិស្សយ៉ាងច្រើន “រត់ដើម្បីសុខភាពសហគមន៍” ឆ្នាំទី២ ត្រូវបានធ្វើឡើងដើម្បីឆ្លើយតបនឹងការគាំទ្ររបស់សិស្សានុសិស្ស ដោយនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំទី២នេះ មានបេក្ខភាពសិស្សានុសិស្សចូលរួមប្រកួតរត់ចម្ងាយចំនួន ៥០ នាក់ ដែលបានជម្រុះចេញពី បេក្ខភាពចុះឈ្មោះសរុប ១៦៦នាក់។

តាមរយៈកម្មវិធីប្រកួតរត់ចម្ងាយនេះ សិស្សានុសិស្សដែលទទួលជ័យលាភីចំនួន៦រូប នឹងទទួលបានរង្វាន់លើកទឹកចិត្ត រួមទាំងឱកាសទទួលបានទស្សនកិច្ចសិក្សា ពីខ្សែសង្វាក់ការងាររបស់ក្រុមការងារ នៅការិយាល័យកណ្តាល មណ្ឌលសន្និធិប្រេងឥន្ធនៈ និងស្ថានីយលក់រាយ របស់ ប៊ីវីអឹម ។ បន្ថែមពីនេះ ពួកគេនឹងអាចចូលរួមក្នុងព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអន្តរជាតិ “ទិវារត់ប្រណាំងម៉ារ៉ាតុងអន្តរជាតិចក្រភពអង្គរ” ដ៏មានកិត្យានុភាពដែលធ្វើឡើងនៅខេត្តសៀមរាបនៅថ្ងៃទី៣ សីហា ២០២៥ នេះ។

លោកស្រី មាស គន្ធា នាយិការង របស់ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម បានមានប្រសាសន៍ថា “រត់ដើម្បីសុខភាពសហគមន៍” ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្ត និងកៀរគរសិស្សានុសិស្សចូលរួមលេងកីឡាតាមរយៈការប្រកួតរត់រយៈចម្ងាយ និងជាកម្មវិធីមួយស្ថិតក្រោមសកម្មភាពទំនួលខុសត្រូវសង្គម ‘បំពេញភាពប្រសើរ’ ដែលជាសកម្មភាពយ៉ាងសកម្មរបស់ ប៊ីវីអឹម ក្នុងការរួមចំណែកដល់ការជំរុញការផ្លាស់ប្តូរ និងការកែលម្អប្រកបដោយអត្ថន័យ និងភាពវិជ្ជមានសម្រាប់សហគមន៍ អ្នកដែលពាក់ព័ន្ធ និងសហគមន៍របស់យើង ដើម្បីកសាងអនាគតដ៏ត្រចះត្រចង់ ប្រកបដោយនិរន្តរភាពរួមគ្នា។”

លោកស្រី បានបន្តថា “ការប្តេជ្ញាចិត្តរបស់សិស្សានុសិស្សដែលបានចូលរួមប្រកួតយ៉ាងស្វិតស្វាញ ប្រៀបបាននឹងការប្តេជ្ញាចិត្តរបស់ ប៊ីវីអឹម ដូចគ្នាដែរ។ ពីមួយឆ្នាំទៅមួយឆ្នាំ ពួកយើងខិតខំរួមចំណែកដល់ទំនួលខុសត្រូវសង្គម ទៅតាមវិធីសាស្រ្តរបស់យើង ក្រោមរូបភាពនិងទម្រង់ផ្សេងៗគ្នា ប៉ុន្តែស្ថិតក្នុងអត្ថន័យតែមួយ គឹ ជម្រុញដល់សហគមន៍ និង អ្នកពាក់ព័ន្ធ ដើម្បីទទួលបាននូវភាពល្អប្រសើរ។”

តាមលោកស្រី មាស គន្ធា ទំនួលខុសត្រូវសង្គម តែងតែជាផ្នែកមួយនៃសកម្មភាព និងការធ្វើការងាររបស់ ប៊ីវីអឹម ព្រោះវាបានផ្សារភ្ជាប់យ៉ាងស៊ីជម្រៅជាមួយនឹងចក្ខុវិស័យរបស់ក្រុមហ៊ុន ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការបង្កើតផលវិជ្ជមាន និងនិរន្តរភាពដល់សង្គម និងភាគីពាក់ព័ន្ធទាំងអស់។ “ប៊ីវីអឹម មានមោទនភាព ជាក្រុមហ៊ុនឥន្ធនៈក្នុងស្រុកឈានមុខគេមួយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលតែងតែខិតខំប្រឹងប្រែងក្នុងការពង្រីកខ្លួន បង្កើនបទពិសោធន៍ល្អៗ និងបម្រើសេវាកម្មប្រកបដោយស្នាមញញឹម ជូនអតិថិជន និងប្រជាពលរដ្ឋកម្ពុជាយើង ក្នុងនាមជាក្រុមហ៊ុន ម៉ាកយីហោកូនខ្មែរ។”

ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ជាក្រុមហ៊ុនប្រេងឥន្ធនៈក្នុងស្រុកឈានមុខមួយក្នុងការផ្គត់ផ្គង់ និងចែកចាយប្រេងឥន្ធនៈដែលមានគុណភាពខ្ពស់ និងទទួលបានទំនុកចិត្តពីអ្នកប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជាតាំងពីឆ្នាំ ២០០៨។ ប៊ីវីអឹម ធ្វើការចែកចាយប្រេងឥន្ធនៈទៅ ២៥ ខេត្តក្រុងដោយផ្តល់នូវប្រេងឥន្ធនៈដែលមានគុណភាព បរិមាណត្រឹមត្រូវ ជាមួយនឹងសេវាកម្មដឹកជញ្ជូនប្រកបដោយវិជ្ជាជីវៈ និងសុវត្ថិភាពខ្ពស់។ ប៊ីវីអឹម កំពុងពង្រីកសាខាស្ថានីយលក់រាយប្រេងឥន្ធនៈដើម្បីឆ្លើយតបនឹងតម្រូវការ និងការគាំទ្ររបស់អតិថិជនក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ក្រុមហ៊ុនប្រេងឥន្ធនៈ ប៊ីវីអឹម ក៏កំពុងស្វែងរកដៃគូសហការ ឬសហគ្រិនដែលមានបំណងចង់វិនិយោគក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ ដោយបើកស្ថានីយប្រេងស្តង់ដា ក្រោមស្លាកសញ្ញា ប៊ីវីអឹម ។ ជាមួយនឹងបទពិសោធន៍ជាច្រើនឆ្នាំ និងកេរ្តិ៍ឈ្មោះទទួលស្គាល់នៅក្នុងវិស័យនាំចូល ចែកចាយ និងបើកស្ថានីយលក់រាយប្រេងឥន្ធនៈ ប៊ីវីអឹម នឹងផ្តល់ការគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្ម ក្នុងគ្រប់ជំហាននៃដំណាក់កាលឆ្ពោះទៅបង្កើត និងក្លាយជាម្ចាស់ស្ថានីយប្រេងឥន្ធនៈស្តង់ដាដែលទទួលស្គាល់ដោយអាជ្ញាធរពាក់ព័ន្ធ។

ប្រសិនបើលោកអ្នកមានចម្ងល់អំពីផលិតផល ឬមានបំណងចង់បោះជំហានចូលក្នុងអាជីវកម្មស្ថានីយលក់រាយប្រេងឥន្ធនៈ លោកអ្នកអាចធ្វើការទំនាក់ទំនងមកកាន់ពួកយើងឥឡូវនេះ តាមលេខផ្នែកសេវាជំនួយអតិថិជន 095 555 801 ជារៀងរាល់ថ្ងៃ ពីម៉ោង ៧.៣០ព្រឹក ដល់ម៉ោង ៥ល្ងាច។

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


