ព័ត៌មានអន្ដរជាតិ
ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?
ពេលទាហានថៃជាន់មីននៅតំបន់មុំ៣ថ្ងៃទី១៧ខែកក្កដា ថៃប្រកាសថា នោះគឺជាមីនចាស់ប្រភេទ PMN-2 សល់ពីសម័យសង្គ្រាម ខណៈអង្គភាពកម្ចាត់មីននៃប្រទេសថៃបញ្ជាក់ថា វាជាមីនប្រឆាំងមនុស្ស ផលិតដោយរុស្ស៊ី ហើយពិបាករាវរកណាស់។

ក្រោយមករបាយការណ៍បែរជាត្រឡប់ត្រឡិន ដោយអង្គភាពដដែលនេះ បង្ហាញថា នោះជាមីនថ្មីដែលទើបបង្កប់ ហើយថែមទាំងចោទប្រកាន់ទាំងងងើលមកលើកម្ពុជា ថាជាអ្នកដាក់ទៀតផង។
ជុំវិញរឿងនេះ មេភូមិភាគ២ថៃ Boonsin Padklang បានឡាំប៉ាថា កម្ពុជា លួចបង្កប់មីនថ្មីរាប់រយគ្រាប់នៅក្នុងដីថៃ ដែលនេះគឺជាការនិយាយដោយផ្តាស់និងគ្មានមូលដ្ឋានច្បាស់លាស់ទាល់តែសោះ។
និយាយចុះនិយាយឡើង ថៃបែរជាន់កែងខ្លួនឯង ព្រោះថា បើទាហានជាន់មីននៅលើដីខ្លួនឯងមែន ហេតុអ្វីមកចោទកម្ពុជាទៅវិញ ហើយម្យ៉ាងដំបូងថា មីននោះជាមីនចាស់ដែលពិបាករាវរក ប៉ុន្តែហេតុអ្វី ត្រឹមរយៈពេលប៉ុន្មានថ្ងៃក្រោយមក ថៃរកឃើញមីនថ្មីៗជាបន្តបន្ទាប់យ៉ាងងាយស្រួលបែបនេះ?

ថៃប្រហែលជាលេងល្បិចឈឺសាច់ដើម្បីបង្ហាញភាពត្រឹមត្រូវរបស់ខ្លួនទៅឆាកអន្តរជាតិ រួចទម្លាក់កំហុសលើកម្ពុជា សូម្បីសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាក៏អះអាងដែរថា ថៃប្រើវិធីសាស្រ្តបៀមឈាមព្រួសដាក់អ្នកដទៃ។ ជាមួយការអះអាងនេះ សម្ដេច ក៏រំលឹកទៅភាគីថៃដែរ កុំបំពានលើកម្ពុជាខ្លាំងពេក។
រឿងដែលកាន់តែបង្ហាញល្បិចពុតត្បុតថៃច្បាស់ គឺនៅពេលមេភូមិភាគ២ប្រកាសថា ទាហានខ្លួននឹងលែងល្បាតដោយថ្មើជើងទៀតហើយ ពោលគឺប្តូរវិធីសាស្រ្តថ្មីដោយប្រើគ្រឿងចក្រធ្ងន់ធុនវិញ ដូច្នេះបើមីនផ្ទុះក៏ផ្ទុះទៅចុះ។
នេះមានន័យថា មានតែថៃជាអ្នកដាក់មីនខ្លួនឯងទេ ទើបមេភូមិភាគ២ ប្រកាសប្តូរវិធីសាស្រ្តល្បាតពីថ្មើរជើងមកប្រើយានយន្តធុនធ្ងន់វិញ ដើម្បីចៀសវាងជាន់មីនម្តងទៀត បង្កភាពអាម៉ាស់។

ជុំវិញរឿងមីននេះទៀតសោត លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានចោទជាសំណួររួចមកហើយថា តើការផ្ទុះគ្រាប់មីននោះ ក្នុងទឹកដីរបស់អ្នកណា ? បើសិនជាក្នុងទឹកដីសៀម គ្រាប់មីនចាស់ ឬថ្មី មានតែខាងសៀមខ្លួនឯងទេ ទើបដឹងច្បាស់។
ម្យ៉ាង លោក ហេង រតនា ថែមទាំងពន្យុះឲ្យថៃ ប្ដឹងកម្ពុជាទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ ទៀតផង ព្រោះ ICJ ជាតុលាការរបស់ UN ស្រាប់៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


