Connect with us

ជីវិតកម្សាន្ដ

ឆាយ វីរ:យុទ្ធ ឧបត្ថម្ភអង្ករដល់ប្រជាពលរដ្ឋភៀសសឹក នៅឧត្តរមានជ័យ ចំនួន ២០០បេ

បានផុស

នៅ

ក្នុងស្មារតីទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរតារាម្រៀងល្បីឈ្មោះរបស់ផលិតកម្មសាន់ដេលោក ឆាយ វីរ:យុទ្ធ និងភរិយាបានប្រកាសចូលរួមស្បៀងអង្ករជួយដល់ប្រជាពលរដ្ឋភៀសសឹកនៅវត្តភ្នំកំបោរខេត្តឧត្តរមានជ័យចំនួន២០០បេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការចែករំលែកទឹកចិត្តដ៏ប្រពៃនូវស្បៀងជួយដល់ប្រជាពលរដ្ឋភាសសឹកអំឡុងពេលដែលត្រូវបានអាជ្ញាធរជម្លៀសទៅរកកន្លែងមានសុវត្ថិភាពពីសំណា ក់តារាប្រុសលោលក ឆាយ វីរ:យុទ្ធ និង ភរិយានាពេលនេះបានបង្ហាញពីស្មារតីខ្មែរចេះជួយគ្នានៅពេលកំពុងមានទុក្ខលំបាក់ពីការឈ្លានពានរបស់ចោរសៀម មកលើដែនអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា។

លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់នៅលើបណ្តាញសង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ នេះថា ខ្ញុំនិង ភរិយា សែ ចាន់ឌី ជាម្ចាស់អង្ករម៉ាកស្តេចអង្ករ King Rice ចូលរួមស្បៀងអង្ករដល់ប្រជាពលរដ្ឋភៀសសឹកនៅវត្តភ្នំកំបោរស្រុកសំរោងខេត្តឧត្តរមានជ័យចំនួន ២០០បេ តាមរយៈបងប្រុស Sean Chandara ។

ជាមួយគ្នានេះដែរ តារាចម្រៀងខ្មែរល្បីឈ្មោះរូបនេះក៏បានធ្វើការបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក ដូនតាខ្មែរ តាមជួយថែរក្សាវីរ:កងទ័ពដ៏អង់អាចរបស់កម្ពុជាឲ្យមានសុវត្ថុិភាព និងទទួលបានជ័យជំនះជូនជាតិមាតុភូមិ ព្រមទាំងឈ្នះសត្រូវឈ្លានពាន (ចោរសៀម)ផងដែរ៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម