ជីវិតកម្សាន្ដ
ឆាយ វីរៈយុទ្ធ រក្សាបានចំណងស្នេហាផ្អែមល្ហែម រឹងមាំ រយៈពេលជាង ៦ ឆ្នាំ
ចំណងស្នេហារបស់តារាចម្រៀងប្រុសលោក ឆាយ វីរៈយុទ្ធ និងភរិយាអ្នកនាង សែ ចាន់ឌី គិតមកទល់ពេលនេះ បានចាប់ផ្ដើមឡើងមានរយៈពេលជាង ៦ ឆ្នាំហើយ ខណៈចំណងដៃអាពាហ៍ពិពាហ៍ពួកគេទទួលបានកូនស្រីដ៏ស្រស់ស្អាតម្នាក់ផងដែរ។

តាមការកត់សម្គាល់ក្រោយជោគជ័យលើវិស័យសិល្បៈយូរឆ្នាំមកនេះ បើក្រឡេកទៅមើលពីជីវិតគូរបស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ វិញ ក៏មានសុភមង្គលខ្លាំងណាស់ដែរ ខណៈជារឿយៗ លោក និងភរិយា តែងតែបង្ហាញពីក្ដីស្រឡាញ់ និងភាពផ្អែមល្ហែមក្នុងដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ដើម្បីឲ្យជីវិតគូកាន់តែមានន័យថែមមួយកម្រិតទៀត។

ដោយឡែកចាប់អារម្មណ៍នៅក្នុងថ្ងៃខួបកំណើត លោក ឆាយ វីរៈយុទ្ធ គឺ ត្រូវបានភរិយាអ្នកនាង សែ ចាន់ឌី ទម្លាយពីសារជូនពរយ៉ាងផ្អែមល្ហែម។ អ្នកនាង សែ ចាន់ឌី បានរៀបរាប់អត្ថន័យថា «រីករាយថ្ងៃខួបកំណើត ប្ដីសម្លាញ់ ឆាយ វីរៈយុទ្ធ (Chhay Virakyuth) ១២-០៩-២០២៣ ក្នុងថ្ងៃដ៏ពិសេសនេះ សូមជូនពរបង សូមប្រកបដោយពុទ្ធពរទាំង ៥ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ»។

អ្នកនាង សែ ចាន់ឌី បានបន្ថែមថា «ជាពិសេស សូមឲ្យរាល់បំណងប្រាថ្នារបស់បង សូមឲ្យជោគជ័យដូចចិត្តប៉ង ស្រលាញ់បងខ្លាំងណាស់ ពីភរិយារបស់បង»។ តាមរយៈនេះ គេឃើញមានអ្នកគាំទ្រមួយចំនួន ផ្ញើសារជូនពរក្នុងថ្ងៃខួបកំណើតផងដែរ ខណៈខ្លះទៀតក៏សរសើរចំណងស្នេហាដ៏ផ្អែមល្ហែមរបស់ពួកគេដែរ។

គួររម្លឹកថា លោក ឆាយ វីរៈយុទ្ធ និងភរិយាអ្នកនាង សែ ចាន់ឌី បានសម្រេចចិត្តចូលរោងការតាមប្រពៃណី កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ ២០១៧ ដោយគិតមកដល់ពេលនេះ មានរយៈពេលជាង ៦ ឆ្នាំ មកហើយ ខណៈចំណងស្នេហាពួកគេនៅតែរក្សាបានភាពផ្អែមល្ហែមគួរឲ្យស្ងើចសរសើរ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


