Connect with us

ជីវិតកម្សាន្ដ

មក​ដឹង​តម្លៃ​ខ្លួន​របស់ ឆាយ វីរៈយុទ្ធ ពេល​ឡើង​ឆាក​ដំបូង

បានផុស

នៅ

ភ្នំពេញ ៖ តារាចម្រៀង ឆាយ វិ​រៈយុទ្ធ បន្ទាប់ពី​សាង​ភាពល្បីល្បាញ​ក្នុង​អាជីព​សិល្ប​:​ជាច្រើន​ឆ្នាំ​បច្ចុប្បន្ន​លោក​បាន​រៀបរាប់​ការ​ដោយ​សាង​ភាព​ផ្អែមល្ហែម​ជាមួយ​ភរិយា​ស្រស់ស្អាត​និង​ទទួលបាន​ចំណងដៃ​កូនស្រី​ដ៏​ស្រស់ស្អាត​ម្នាក់​ផងដែរ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ការ​កត់សម្គាល់​គិត​មកដល់ពេលនេះ​លោក ឆាយ វីរៈយុទ្ធ បាន​រៀបការ​ជាមួយ​ភរិយា​តាម​ប្រពៃ ណី​បាន​រយៈពេល​ប្រមាណ​៥​ឆ្នាំ​មក​ហើយ​។​ ដោយ​ឡែក​ចាប់អារម្មណ៍​រឿង​អតីតកាល​របស់លោក ឆាយ វីរៈយុទ្ធ គ្រា​ដែល​ទើប​ចូល​សិល្បៈ​ដំបូង​វិញ​ត្រូវបាន​លោក​ទម្លាយ​យ៉ាង​ភ្ញាក់ផ្អើល​អំពី​តម្លៃ​ខ្លួន​ពេល​ឡើង​ឆាក​ដំបូងៗ​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​។

តាម​រយៈកិច្ចសម្ភាសន៍ កាលពី​ថ្មីៗ​ក្នុង​កម្មវិធី​ក​ម្សាន្ត​មួយ​តារា​ប្រុស​លោក ឆាយ វីរៈយុទ្ធ ដែល​ជា​ម្ចាស់​បទ «​ទឹក​លុយ​សម្លាប់​ទឹកចិត្ត​ខ្ញុំ​»​បាន​បញ្ជាក់​ថា​ តម្លៃ​ខ្លួន​ដែល​លោក​ឡើង​ឆាក​ច្រៀង​ដំបូងៗ​គឺ​ទទួលបាន​តម្លៃ​ខ្លួន​ត្រឹមតែ ១៥០​ដុល្លារ​ប៉ុណ្ណោះ​ដែល​កាល​នោះ​គឺ​នៅ​អំឡុង​ឆ្នាំ​២០០៥​ឬ ឆ្នាំ​២០០៦​។

លោក​បញ្ជាក់​ថា ​បទ​ដែល​ខ្លួន​នៅតែ​ពេញចិត្ត​និង​លើក​មក​ច្រៀង​ដល់​សព្វថ្ងៃ​មានដូចជា​,”​នឹក​ដូចគ្នា​” ,”​ក្លាច ការពិត​ត្បិត​មិន​ចង់​បែក​”​និង​បទ​”​កុំ​ឲ្យ​គេ​ឈឺចាប់​ដោយសារ​បង។

សូមជម្រាបថា​លោក​ឆាយ វីរៈ យុទ្ធ ត្រូវបាន​គេ​មើល ឃើញថា​គឺជា​តារាចម្រៀង​ដ៏​ល្បី​មួយរូប​ដែល​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់​មហាជន​ពិ​សេ ស​តាមរយៈ​ការ​ច្រៀង​បទ​បែប​មនោសញ្ចេតនា​ដោយសារ​តែ​ទឹកដម​សំឡេង​របស់លោក​ពីរោះ​ផ្ផ្អែមល្ហែម​ច្រៀង​ម្ដងៗ​ពោរពេញ​ដោយ​ការ​បង្កប់​អត្ថន័យ​ខ្ពស់​ធ្វើ​ឲ្យ​មហា​ស្តាប់​ហើយ​ស្លុង​អារម្មណ៍​គ្រប់គ្នា​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១២ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៩ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៧ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម