ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់អំពាវនាវសមាជិក ប ស ស ដែលមានប្រពន្ធ ឬប្តី និងកូនក្នុងបន្ទុកចុះបញ្ជីឲ្យបានគ្រប់គ្នាដើម្បីបង្ការហានិភ័យហិរញ្ញវត្ថុ
លោកបណ្ឌិត ហេង សុផាន់ណារឹទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់សមាជិក ប.ស.ស. ទាំងអស់ដែលមានប្រពន្ធ ឬប្តី និងកូនក្នុងបន្ទុក សូមចុះបញ្ជីពួកគាត់ជាសមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នាដើម្បីបង្ការហានិភ័យហិរញ្ញវត្ថុនៅពេលមានជំងឺដែលមិនអាចព្យាករណ៍បាន។

លោកបណ្ឌិតបានបន្តថា ការអំពាវនាវនេះបានធ្វើឡើងខណៈគិតត្រឹមសប្តាហ៍នេះ ប.ស.ស. មានសមាជិកចុះបញ្ជីជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ចំនួន ២១០ ២៩៣នាក់ ស្រី ១២១ ១៧៤នាក់ ក្នុងចំណោមសមាជិក ប.ស.ស. សរុបជាង៣លាន២សែននាក់ស្រី ១,៨លាននាក់។ ក្នុងនោះ បុគ្គលនៃវិស័យសាធារណៈ៥១ ម៉ឺន ៨ ពាន់នាក់ បុគ្គលនៃវិស័យឯកជន ១លាន៩៥ម៉ឺននាក់និងបុគ្គលស្វ័យនិយោជន៍ ៥២ម៉ឺននាក់។

លោកបណ្ឌិតបានបន្តទៀតថា របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់ អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ផ្តល់អត្ថប្រយោជន៍ដូចជា សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត និងប្រាក់បំណាច់មាតុភាព។ដោយសមាជិកគ្រាន់តែបង់ភាគទាន២ខែជាប់គ្នា មានសិទ្ធិចូលប្រើប្រាស់នៅតាមមូលដ្ឋានសុខាភិបាលដៃគូ ប.ស.ស.ទាំងរដ្ឋនិងឯកជន ។

គួរបញ្ជាក់ថា ដើម្បីអាចស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. លោកអ្នកត្រូវអនុវត្តតាមលក្ខខណ្ឌមួយចំនួនដូចជា សហព័ទ្ធ (ប្តី ឬប្រពន្ធ)ត្រូវសេចក្តីចម្លងសំបុត្រអាពាហ៍ពិពាហ៍ ឬសេចក្តីចម្លង សំបុត្របញ្ជាក់អាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ត្រូវមានអាយុមិនលើសពី ៦០ឆ្នាំ។ ចំណែកកូនក្នុងបន្ទុកត្រូវមានសេចក្តីចម្លងសំបុត្រកំណើត ឬសេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅនិង ត្រូវមានអាយុក្រោម ១៨ឆ្នាំ៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


