ព័ត៌មានជាតិ
ប្រមុខការទូតប្រាប់អង្គទូតបរទេសពីទង្វើឈ្លានពានដ៏គឃ្លើនរបស់ថៃមកលើកម្ពុជា
នៅថ្ងៃទី២៥ ខែកក្កដានេះ ក្រសួងការបរទេសកម្ពុជាបានបង្ហាញការពិតដល់អង្គទូត និងអនុព័ន្ធយោធាបរទេសពាក់ព័ន្ធហេតុការណ៍ផ្ទុះអាវុធដាក់គ្នាតាមព្រំដែនកម្ពុជា-ថៃដែលបង្កឡើងដោយយោធាថៃមុន។ រដ្ឋមន្ត្រីការបរទេសលោក ប្រាក់ សុខុន បានអះអាងពីទង្វើឈ្លានពានដ៏គឃ្លើនរបស់ថៃប្រាប់ទៅបណ្ដាអង្គទូត និងអនុព័ន្ធយោធាបរទេសទាំងនោះ។

នេះបើតាមការថ្លែងឱ្យដឹងដោយអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី ហើយបញ្ជាក់ថា ជំនួបនេះ ធ្វើឡើងដើម្បីប្រាប់ព័ត៌មានអំពីការវិវត្តជុំវិញភាពតានតឹងនៅព្រំដែនកម្ពុជា-ថៃ ជាពិសេសបន្ទាប់ពីយោធាថៃបានបើកវាយប្រហារមកលើកងកម្លាំងកម្ពុជាដែលកំពុងឈរជើងតាមតំបន់ព្រំដែន។

លើកឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំឡើងដោយអង្គភាពរាជរដ្ឋាភិបាល នាល្ងាចថ្ងៃទី២៥ ខែកក្កដានេះ លោក ជុំ សុន្ទរី បានរៀបរាប់ឱ្យដឹងទៀតថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានគូសបញ្ជាក់ពីការវាយប្រហារដោយគិតទុកជាមុន និងដោយចេតនារបស់យោធាថៃមកលើទីតាំងឈរជើងរបស់កម្ពុជានៅតាមតំបន់ព្រំដែន រួមមានប្រាសាទតាមាន់ធំ ប្រាសាទតាក្របី ក្នុងខេត្តឧត្តរមានជ័យ និងតំបន់មុំបី ក្នុងខេត្តព្រះវិហារ រហូតឈានដល់ការពង្រីកតាមតំបន់ព្រំដែនមួយចំនួនទៀត។

បើតាមលោក ជុំ សុន្ទរី, លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានបញ្ជាក់នៅចំពោះមុខអង្គទូត និងអនុព័ន្ធយោធាបរទេសទាំងនោះ ថា ការវាយប្រហារដោយគិតទុកជាមុននេះជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអធិបតេយ្យកម្ពុជា និងជាការរំលោភលើធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយក៏ជាការគំរាមកំហែងដល់សន្តិភាពក្នុងតំបន់។
ក្រសួងការបរទេស ក៏បានគូសបញ្ជាក់ជាថ្មីអំពីការឆ្លើយតប និងការអំពាវនាវរបស់កម្ពុជាទៅកាន់សហគមន៍អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជានៅតែការប្ដេជ្ញាចិត្តរក្សាសន្តិភាព ក៏ប៉ុន្តែកម្ពុជាក៏រក្សាសិទ្ធិស្វ័យការពារជាមូលដ្ឋានរបស់ខ្លួន ដែលត្រូវបានកំណត់ក្នុងមាត្រា៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។ លោក ថែមទាំងបានប្រាប់អន្តរជាតិឱ្យថ្កោលទោសទង្វើឈ្លានពានរបស់យោធាថៃ និងទាមទារឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ ដោយដកកម្លាំងទៅខាងព្រំដែនរបស់ខ្លួន ដើម្បីបញ្ចៀសស្ថានការណ៍កាន់តែតានតឹង។ អ្នកនាំពាក្យក្រសួងការបរទេស បន្ថែមឱ្យដឹងយ៉ាងដូច្នេះ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


