Connect with us

ជីវិតកម្សាន្ដ

លោក ជី សុផាត ៖ សូមកុំធ្វើសកម្មភាពអ្វីលើ google ឱ្យហួសពីដែនអធិបតេយ្យភាពឌីជីថលរបស់យើង

បានផុស

នៅ

ស្របនឹងការបង្កើតព្រឹត្តិការណ៍កែផែនទីទូទាំងប្រទេស លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា បានស្នើដល់សាធារណជនដែលជាអ្នកជំនាញលើវិស័យឌីជីថលទាំងអស់ កុំធ្វើអ្វីឱ្យហួសព្រំដែនអធិបតេយ្យភាពឌីជីថលរបស់ខ្មែរ ឬប្រើពាក្យមិនសមរម្យណាមួយឱ្យសោះ ព្រោះព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណងចង់ធ្វើឱ្យមានភាពត្រឹមត្រូវចំពោះដែនអធិបតេយ្យភាពឌីជីថលកម្ពុជាប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារសំឡេងជាង ១នាទី អ្នកជំនាញបច្ចេកវិទ្យារូបនេះ បានទទូចដល់មានលទ្ធភាពលើផ្នែកឌីជីថលទាំងអស់ ចូលរួមក្នុងព្រឹត្តិការណ៍កែតម្រូវផែនទីទូទាំងប្រទេសនេះ ដោយស្មារតីរក្សាអធិតេយ្យភាពជាតិខ្មែរ ដោយមិនធ្វើសកម្មភាពណាហួសហេតុផ្ទុយពីគោលបំណងជាក់ស្តែង។

សូមស្តាប់ការលើកឡើងលម្អិតរបស់លោក ជី សុផាត ៖

គួរជម្រាបថា លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងអ្នកផលិតមាតិកាល្បីឈ្មោះរូបនេះ ទើបតែបានប្រកាសនូវព្រឹត្តការណ៍កែតម្រូវផែនទីទូទាំងប្រទេស ដោយត្រូវការអ្នកចូលរួមជាច្រើននាក់ និងទាមទារអ្នកមាន level 8 ឡើងទៅ ហើយមានពេលចូលរួមពេញ។

តួយ៉ាង ព្រឹត្តិការណ៍នេះគ្រោងរៀបចំធ្វើនៅថ្ងៃអាទិត្យ ទី០៣ ខែសីហាខាងមុខនេះ វេលាម៉ោង ១០ព្រឹក-៣រសៀល ខណៈទីតាំងជួបជុំមិនទាន់មាននៅឡើយ ដោយកំពុងស្នើសុំឱ្យមានការឧបត្ថម្ភទីតាំងជួបជុំ សម្រាប់គ្នាច្រើនប្រហែលជា ១០-៣០នាក់ ឬអាចលើសនេះ ទៅតាមសន្ទុះនៃការចូលរួមជាក់ស្តែង។

លោកបានឱ្យដឹងថា ក្នុងការរៀបចំព្រឹត្តិការណ៍ខាងលើនេះ រៀបចំដោយ Cambodia Local Guides បែប Marathon អាចអង្គុយ ឈរ ដេក ធ្វើការបាន។ ក្នុងនោះ ក៏មានអាហារសម្រន់ ( កាហ្វេ ទឹក នំចំនី ) និងអាហារបែបរហ័ស ( Pizza …)។ តួយ៉ាង ការរៀបចំបែបបន្ទាន់នេះ មិនមាន Proposal ទេ ដូច្នេះលោកស្នើឱ្យអ្នកដែលចង់ឧបត្ថម្ភគាំទ្រ សូមទាក់ទងឆាតលោកផ្ទាល់តាមរយៈ Telegram t.me/SophatCHY

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម