ព័ត៌មានជាតិ
ជប៉ុនជម្លៀសប្រជាជនជាង ៩០ ម៉ឺននាក់ ខណៈមានការព្រមានពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក
រញ្ជួយដីដ៏ខ្លាំងបំផុតមួយក្នុងប្រវត្តិសាស្ត្រកម្រិត ៨.៨ រ៉ិចទ័រ បានវាយប្រហារឧបទ្វីប Kamchatka របស់រុស្ស៊ីនៅព្រឹកថ្ងៃពុធនេះ បង្កឱ្យមានការព្រមានអំពីរលកយក្សស៊ូណាមិពាសពេញតំបន់ប៉ាស៊ីហ្វិក ខណៈប្រទេសជប៉ុនជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់មាត់សមុទ្រប្រមាណជាង ៩០ ម៉ឺននាក់រួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP។

គ្រោះរញ្ជួយដីកើតចេញពីប្រទេសនេះបានបង្កការខូចខាតនៅក្នុងទីប្រជុំជនរុស្ស៊ីរួចទៅហើយ ខណៈមានការប្រកាសអាសន្នរលកយក្សស៊ូណាមិនឹងប៉ះពាល់ដល់ប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក ជប៉ុន ម៉ិកស៊ិក ហ្វីលីពីន និងនូវែលសេឡង់។ ក្នុងនោះប្រទេសជប៉ុនបានកត់ត្រាពីរលកសមុទ្រឡើងខ្ពស់ខ្លាំងនៅទីក្រុង Ishinomaki ហើយបានជម្លៀសមនុស្សជាង ៩០ម៉ឺន នាក់នៅតាមឆ្នេរសមុទ្រប៉ាស៊ីហ្វិករបស់ខ្លួន ជាពិសេសនៅកោះហុកកៃដូនិងឃ្យូស៊ូ។
ជាមួយគ្នានេះនៅរដ្ឋហាវ៉ៃរបស់សហរដ្ឋអាមេរិកមានសំឡេងស៊ីរ៉ែនបានបន្លឺឡើង ដែលជំរុញឱ្យមានការបិទសាលារៀន និងការកកស្ទះចរាចរណ៍ ខណៈដែលអ្នកស្រុកសម្រុកជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់។ ចំណែកអាជ្ញាធរក្នុងរដ្ឋ Oregon រដ្ឋ Alaska និងតំបន់ឆ្នេរផ្សេងទៀតរបស់សហរដ្ឋអាមេរិកក៏បានចេញការព្រមាន ដោយណែនាំប្រជាជនឱ្យជៀសវាងឆ្នេរសមុទ្រ និងតំបន់ទំនាប។ ប្រទេសនូវែលសេឡង់ ហ្វីលីពីន និង ម៉ិកស៊ិក ក៏បានចេញសេចក្តីប្រកាសអាសន្នសម្រាប់ចរន្តទឹកខ្លាំង និងរលកដែលអាចកើតមាន ដោយជំរុញឱ្យប្រជាជននៅឲ្យឆ្ងាយពីទឹកសមុទ្រផងដែរ។

ចំពោះនៅក្នុងប្រទេសរុស្ស៊ី អគារនានាត្រូវបានខូចខាតនៅក្នុងទីក្រុង Petropavlovsk-Kamchatsky ដោយមានការដាច់ចរន្តអគ្គិសនី និងដាច់សេវាទំនាក់ទំនង។ លើសពីនេះគ្រោះរញ្ជួយដីកម្រិត ៦.៩រ៉ិចទ័រ បានកើតឡើងជាបន្តបន្ទាប់ ដោយកោះ Kuril របស់រុស្ស៊ីក៏រងការវាយប្រហារដែរ។ ទោះយ៉ាងណាមកដល់ពេលនេះមិនទាន់មានសេចក្ដីរាយការណ៍ពីការខូចខាតធ្ងន់ធ្ងរឬមានអ្នកស្លាប់នៅឡើយទេ។
គួរបញ្ជាក់ថានេះគឺជាការរញ្ជួយដីដ៏ខ្លាំងបំផុតដែលបានវាយប្រហារឧបទ្វីប Kamchatka ចាប់តាំងពីឆ្នាំ ១៩៥២ និងជាគ្រោះរញ្ជួយដីដ៏ខ្លាំងបំផុតមួយនៅទូទាំងពិភពលោកចាប់តាំងពីគ្រោះមហន្តរាយរបស់ប្រទេសជប៉ុនឆ្នាំ ២០១១ ខណៈអ្នកជំនាញព្រមានពីការរញ្ជួយដីដែលកំពុងបន្តកើតមាន និងអាចកើតមានរលកយក្សស៊ូណាមិបន្ថែមទៀតនៅថ្ងៃខាងមុខ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


