Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការងារនៅតែបន្តអំពាវនាវឲ្យពលករធ្វើការនៅប្រទេសថៃ វិលត្រលប់មកកម្ពុជាវិញ ព្រោះមានការងារ និងអត្ថប្រយោជន៍ច្រើន

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋ ក៏ដូចជាពលករដែលកំពុងធ្វើការនៅប្រទេសថៃ ឲ្យវិលត្រលប់មកកម្ពុជាវិញ ព្រោះនៅកម្ពុជា មានការងារច្រើនកំពុងរង់ចាំ ហើយក៏ទទួលបានអត្ថប្រយោជន៍ច្រើនផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបន្តអំពាវនាវនេះ ធ្វើឡើងនៅពេលលោករដ្ឋមន្ត្រី និងលោកជំទាវ ដឹកនាំថ្នាក់ដឹកនាំនៃក្រសួង តំណាងនិយោជក ក្រុមហ៊ុន រោងចក្រ សហគ្រាស និងអង្គភាពពាក់ព័ន្ធ ចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ជូនប្រជាពលរដ្ឋភៀសសឹក និងក្រុមគ្រួសារកងទ័ពប្រមាណ ២៧៤គ្រួសារ ស្មើនឹង ៥៥៥នាក់ ដែលភៀសខ្លួនចេញពីតំបន់ជម្លោះព្រំដែនកម្ពុជា-ថៃ ក្នុងឃុំចំនួន៥ នៃស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មកទីតាំងមានសុវត្ថិភាពក្នុងវត្តពោធិ៍កែវមានជ័យ ស្ថិតក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥។

ថ្លែងក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានមានប្រសាសន៍ថា ការបំពេញការងារនៅក្នុងស្រុកមានភាពងាយស្រួលច្រើន ពោលគឺ ពេលឈឺទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់ ព្រោះមាន ប.ស.ស. និងមានអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។ មិនតែប៉ុណ្ណោះ ពេលចូលនិវត្តន៍ពីការងារ បងប្អូនមានប្រាក់សោធនទៀតផង។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋ ជួយប្រាប់បន្តទៅបងប្អូនសាច់ញាតិ ដែលធ្វើការនៅប្រទេស​ថៃឱ្យ​ត្រឡប់​មកធ្វើការក្នុងស្រុកវិញ។

លោករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ​ និងគោរពដឹងគុណដល់វីរៈកងទ័ពជួរមុខកម្ពុជា ក្នុងការការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែន ប្រកបដោយភាពអង់អាចក្លាហាន និងឈរជើងយ៉ាងរឹងមាំប្រឆាំងនឹងសត្រូវឈ្លានពានទឹកដី ព្រមទាំងជូនពរដល់វីរៈកងទ័ពដែលរងរបួសសូមឱ្យបានឆាប់ជាសះស្បើយវិញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម