Connect with us

ព័ត៌មានអន្ដរជាតិ

កងទ័ពជើងទឹកហ្វីលីពីន និងឥណ្ឌា ធ្វើការល្បាតរួមគ្នាលើកដំបូង នៅសមុទ្រចិនខាងត្បូង

បានផុស

នៅ

ហ្វីលីពីន និងឥណ្ឌាចាប់ផ្តើមការល្បាតរួមគ្នាជាលើកដំបូងនៅក្នុងសមុទ្រចិនខាងត្បូងដែលកំពុងមានជម្លោះ ខណៈដែលនេះជាជំហានដ៏សំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៤ខែសីហានេះ។

នាវាចម្បាំងកងទ័ពជើងទឹកឥណ្ឌាចំនួនបីគ្រឿងបានចូលចតនៅកំពង់ផែម៉ានីលដើម្បីចូលរួមក្នុងសកម្មភាពដែនសមុទ្ររួមគ្នានៅសមុទ្រហ្វីលីពីនខាងលិច (WPS) ។ (រូបភាព៖ ANI)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការល្បាតរួមគ្នានឹងមានរយៈពេលពីរថ្ងៃបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យ ដោយរួមមាននាវាកងទ័ពជើងទឹកឥណ្ឌាចំនួន ៣ គ្រឿង ដែលមួយក្នុងចំណោមនោះគឺជានាវាពិឃាតមីស៊ីលដឹកនាំ INS Delhi។ ការល្បាតនេះបានចាប់ផ្តើមនៅពេលដំណាលគ្នាដែលប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos បានចាកចេញទៅបំពេញទស្សនកិច្ចនៅប្រទេសឥណ្ឌាផងដែរ។

នាវាកងទ័ពជើងទឹកឥណ្ឌា INS Delhi ខាងស្តាំ នាវាពិឃាតមីស៊ីលដឹកនាំ និង INS Kiltan ដែលជានាវាចម្បាំងប្រឆាំងនាវាមុជទឹក ចូលចតនៅកំពង់ផែម៉ានីល ប្រទេសហ្វីលីពីន។ (រូបភាព៖​ AP)

គួរបញ្ជាក់ថាប្រតិបត្តិការរួមគ្នានេះកើតឡើងចំពេលមានភាពតានតឹងកើនឡើងជាមួយចិន ដែលទាមទារស្ទើរតែទាំងស្រុងលើសមុទ្រចិនខាងត្បូង បើទោះបីជាមានសេចក្តីសម្រេចអន្តរជាតិបដិសេធការទាមទាររបស់ខ្លួនក៏ដោយ។ ដោយសារតែបញ្ហាជម្លោះ ហ្វីលីពីន​បាន​ពង្រឹង​ទំនាក់ទំនង​ការពារជាតិ​ជាមួយ​សម្ព័ន្ធមិត្ត​ជាច្រើន​ក្នុង​រយៈពេល​មួយ​ឆ្នាំ​ចុងក្រោយ​នេះ​បន្ទាប់ពី​មានការ​ប៉ះទង្គិច​គ្នា​ជា​បន្តបន្ទាប់​នៅ​ដែនសមុទ្រ​។

ខណៈពេលកំពុងបំពេញទស្សនកិច្ចនៅទីក្រុង ញូវដែលី លោកប្រធានាធិបតី Marcos ត្រូវបានគេរំពឹងថានឹងពិភាក្សាជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi អំពីកិច្ចព្រមព្រៀងជាច្រើន រួមទាំងកិច្ចសហប្រតិបត្តិការការពារជាតិដែលអាចធ្វើទៅបាន។ លោក Marcos ក៏បានសរសើរប្រទេសទាំងពីរចំពោះការគោរពច្បាប់សមុទ្រអន្តរជាតិ ដូចជាអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ជាដើម។

សូមបញ្ជាក់ដែរថាឥណ្ឌា​បាន​លក់​កាំជ្រួច​ល្បឿន​លឿន BrahMos ទៅ​ហ្វីលីពីន​រួច​ហើយ ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម Quad ដែលជាក្រុដៃគូយុទ្ធសាស្ត្ររវាងប្រទេសអូស្ត្រាលី ឥណ្ឌា ជប៉ុន និងសហរដ្ឋអាមេរិក ខណៈចិន​មើល​ឃើញ​ក្រុម​នេះ​ជា​មធ្យោបាយ​មួយ​ក្នុង​ការ​រារាំង​អំណាច​របស់​ខ្លួន​ក្នុង​តំបន់៕

(រូបភាព៖​ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម