Connect with us

សេដ្ឋកិច្ច

ទំហំឥណទានក្នុងប្រព័ន្ធធនាគារកម្ពុជា កើនឡើងជិត ៣% នៅឆមាសទី១

បានផុស

នៅ

ទំហំឥណទាននៅក្នុងប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា សម្រេច​បាន​ចំនួន ៦១,៨ ពាន់លានដុល្លារ កើនឡើង ២,៩% គិតត្រឹមឆមាសទី១ ឆ្នាំ ២០២៥។ នេះបើយោងតាមរបាយ​ការ​ណ៍​​របស់​ធនាគារជាតិនៃកម្ពុជា (NBC)។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់ NBC បង្ហាញថា ប្រាក់បញ្ញើអតិថិជនមានចំនួន ៦១,៥ ពាន់លានដុល្លារ កើន​ឡើង​ ១៤,៥% និងដើមទុនមានកំណើន ៥,៣% ស្មើនឹងទឹកប្រាក់ ១០,៣ ពាន់លានដុល្លារ។ ទ្រព្យសកម្មរបស់ធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៧,១ ពាន់លានដុល្លារ កើនឡើង ៧,៣%។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជាមានប្រសាសន៍ថា៖ «ប្រព័ន្ធធនា​គារ​បន្ត​រក្សាបានភាពធន់ និងបានរួមចំណែកគាំទ្រសកម្មភាពសេដ្ឋកិច្ច ដែលឆ្លុះបញ្ចាំងតាមរយៈ​កំ​ណើន​​​ទ្រព្យសកម្ម ៧,៣% កំណើនឥណទាន ២,៣% និងកំណើប្រាក់បញ្ញើ ១៤,៥%។ កំ​ណើន​​ឥណទានបន្តមានកម្រិតទាបដូចឆ្នាំមុនៗ ខណៈឥណទានមិនដំណើរ​ការបានកើនឡើង​បន្តិច​​ដល់​ ៨,៣%»។

កម្ពុជាមានធនាគារពាណិជ្ជចំនួន ៥៩, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៨៩, ធនាគារឯកទេសចំនួន ៨ និងគ្រឹះស្ថានឥណ​ទាន​ជនបទចំនួន ១១២ នៅទូទាំងប្រទេស ដែលមានគណនីប្រាក់​បញ្ញើ​អតិ​ថិជនចំនួន ២៨,២ លានគណនី និងគណនីឥណទាន ៤,៣ លាន៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម