Connect with us

ព័ត៌មានជាតិ

ស៊ីមកាត គណនីធនាគារដែលមិនបានផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ត្រឹមត្រូវនឹងអាចលុប​ចោល​ ឬ​បង្កកត្រឹមចុងឆ្នាំនេះ  ដើម្បីកាត់ផ្ដាច់ឬសគល់ឆបោក

បានផុស

នៅ

រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និងទូរគមនាគមន៍ ស៊ីមកាត និងគណនីធនាគារ ដែលមិនបានផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ត្រឹមត្រូវនឹងអាចផ្អាក លុប​ចោល​ ឬ​បង្កកនៅត្រឹមចុងឆ្នាំ២០២៦នេះ។ រដ្ឋមន្ត្រី ជា វ៉ាន់ដេត ថ្លែងដូច្នេះនាព្រឹកថ្ងៃទី២៦ ខែមិថុនា ក្នុងពិធីបើកយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតជាមួយគណនីធនាគារ ដើម្បីដើម្បីការពារសុវត្ថិភាព​ឌីជីថលរបស់ប្រជាពលរដ្ឋ និងកាត់ផ្តាច់ឫសគល់នៃបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ឈានទៅដល់ការលុបបំបាត់​ស៊ីមកាតគ្មានអត្តសញ្ញាណអ្នកប្រើប្រាស់ច្បាស់លាស់ និងកំពុងត្រូវបានប្រើប្រាស់នៅក្នុងប្រព័ន្ធធនាគារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្នុងពិធីបើក​យុទ្ធនាកា​រ​ស្តីពី «ការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​សង​ប្រាក់​របស់​អ្នកប្រើប្រាស់» សហការរៀបចំដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងធនាគារជាតិនៃកម្ពុជា លោក ជា វ៉ាន់ដេត សង្កត់ធ្ងន់ដូច្នេះ៖«ក្នុង​មួយ​ឆ្នាំ​កន្លះ​កន្លង​​ទៅ​នេះ ​គ្មានស៊ីមកាត​ប្រើប្រាស់​ដោយគ្មានអត្ថសញ្ញាណបណ្ណនោះទេ ប៉ុន្តែយើងមានបញ្ហា​សេស​សល់​​កាលពីមុនដែលយើងមានស៊ីមកាតរាប់លានស៊ីមគ្មានអត្តសញ្ញាណ ដែលថ្ងៃនេះ​យើង​សហការជាមួយធនាគារជាតិ ​បើក​យុទ្ធនារការ ​ ដើម្បី​លុបបំបាត់​ស៊ីមកាតនេះ ហើយ​គោល​ដៅ​ដែលយើងចង់បាន គឺ​ចុង​ឆ្នាំ​នេះ​ឲ្យ​បាន​ចប់សព្វគ្រប់។ យើងមើលឃើញថាបញ្ហាស៊ីមកាត [គ្មានការផ្ទៀងផ្ទាត់អត្តសញ្ញាណត្រឹមត្រូវ] បានធ្វើឱ្យធនាគារពាណិជ្ជកម្ម ស្ថាប័នហិរញ្ញវត្ថុរបស់យើង »។

រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍គូសបញ្ជាក់ ឧក្រិដ្ឋជន បានយកស៊ីមកាត ដែលមិនបានបញ្ជាក់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ត្រឹមត្រូវទៅឆបោកពលរដ្ឋខ្មែរក្នុងប្រទេសកម្ពុជាតាមរូបភាពជាច្រើនដោយជោគជ័យ។  

តាមរយៈយុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​សង​ប្រាក់​របស់​អ្នកប្រើប្រាស់ ក៏នឹងចូលរួមសម្រួលដល់សមត្ថកិច្ច ក្នុងការស្រាវជ្រាវរកជនឧក្រិដ្ឋ ដែលបោកប្រាស់ប្រជាពលរដ្ឋ។ លោក ជា វ៉ាន់ដេត​ បានថ្លែងបន្ថែមដូច្នេះ ក្នុងសន្និសីទសារព័ត៌មាន។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី គូសបញ្ជាក់ថា ការផ្ទៀងផ្ទាត់បញ្ជាក់ភាពត្រឹមត្រូវនៃលេខទូរសព្ទ និងស៊ីមកាតរបស់អ្នកប្រើប្រាស់ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការការពារសុវត្ថិភាពទិន្នន័យផ្ទាល់ខ្លួន ដូចជាកូដ OTP និងគណនីរបស់អ្នកប្រើប្រាស់ ព្រមទាំងជួយទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាក្នុងសង្គមផងដែរ។  លោក​ស្រី ទេសាភិបាលបានព្រមានថា រាល់​គណ​នីធ​នាគារ​ណា ដែល​មិន​បាន​ផ្ទៀង​ផ្ទាត់​ត្រឹម​ត្រូវ​នឹង​អាចផ្អាក ឬបង្កក។

យុទ្ធនាការផ្ទៀងផ្ទាត់អត្តសញ្ញាណអ្នកប្រើប្រាស់ស៊ីមកាត ជាមួយនឹង​គណនី​ធនាគារ​/​គណនី​ទូទាត់​សង​ប្រាក់​របស់​អ្នកប្រើប្រាស់ មានគោលបំណងជំរុញឱ្យអ្នកប្រើប្រាស់ធ្វើការផ្ទៀងផ្ទាត់​អត្តសញ្ញាណ​របស់​ខ្លួន​រវាង​លេខស៊ីមកាត និងគណនីហិរញ្ញវត្ថុ ដើម្បីធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ ប្រជាពលរដ្ឋអាចផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាតក្នុងកម្មវិធី SIM Verifier Mini App ដែលមាននៅក្នុងថ្នាលសេវាឌីជីថលរួម DG SuperApp ដែលបានតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម