Connect with us

សេដ្ឋកិច្ច

សាធារណរដ្ឋកូរ៉េ ប្ដេជ្ញាបោះទុនវិនិយោគរយៈពេលវែងនៅកម្ពុជា

បានផុស

នៅ

លោក Bin Daein ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន BNK Financial Group នៃសាធារណរដ្ឋកូរ៉េ ប្ដេជ្ញាចិត្តក្នុងការវិនិយោគរយៈពេលវែងនៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Bin Daein បានលើកឡើងក្នុងពេលជួបពិភាក្សាការងារជាមួយលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២៣ មិថុនា ២០២៦។

លោក Bin Daein បានលើកឡើងពីការកត់សម្គាល់របស់លោកចំពោះវឌ្ឍនភាពនៃការអភិវឌ្ឍរបស់កម្ពុជា និងបានបង្ហាញការវាយតម្លៃជាវិជ្ជមានចំពោះបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា បន្ទាប់ពីបានមកបំពេញទស្សនកិច្ចដោយផ្ទាល់។

លោកក៏បានជម្រាបជូនអំពីវឌ្ឍនភាពនៃប្រតិបត្តិការគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប៊ីអេនខេស៊ី (ខេមបូឌា) ភីអិលស៊ី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ BNK Financial Group នៅកម្ពុជា ដោយរំពឹង ការរីកចម្រើននៃប្រតិ បត្តិការរបស់ក្រុមហ៊ុននៅកម្ពុជា នឹងរួមចំណែកលើកកម្ពស់ការយល់ដឹង និងការចាប់អារម្មណ៍របស់វិនិយោគិន​កូរ៉េបន្ថែមទៀតចំពោះសក្តានុពលវិនិយោគនៅកម្ពុជា។

ជាមួយគ្នានេះ លោកក៏បានជម្រាបពីគម្រោងរៀបចំដំណើរទស្សនកិច្ចសម្រាប់ដៃគូអាជីវកម្មពីសាធារណរដ្ឋកូរ៉េ មកកម្ពុជានាពេលខាងមុខផងដែរ។

លោកស្រីទេសាភិបាល បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការបន្តពង្រឹងបរិយាកាសអំណោយផលសម្រាប់វិនិយោគិន។

លោកស្រីក៏បានជម្រាបជូនអំពីការអភិវឌ្ឍប្រព័ន្ធទូទាត់ឌីជីថល ដែលបានរួមចំណែកលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងបរិយាបន្នហិរញ្ញវត្ថុ ព្រមទាំងបានលើកទឹកចិត្តឱ្យបន្តស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត។

នៅក្នុងរយៈពេល ៥ ខែ ២០២៦ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា-សាធារណរដ្ឋកូរ៉េ ​សម្រេច​បាន​នូវ​ទំហំ​ទឹក​ប្រាក់​ជាង ៤៧៦ លានដុល្លារ​ កើន​ឡើង ៣១,៥% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ ២០២៥។

នៅ​ឆ្នាំ ​២០២៥ ​ទំហំ​ពាណិជ្ជ​កម្មទ្វេ​ភាគី​កម្ពុជា-កូរ៉េ​សម្រេច​បាននូវ​ទំហំ​ទឹក​ប្រាក់​ជាង ៩២៣ លាន​ដុល្លារ ​កើឡើង ៩,៨% ក្នុង​នោះកម្ពុជា​​នាំ​ទំនិញ​ចេញ​ទៅកូរ៉េមានតម្លៃជិត ៣២៧ លានដុល្លារ ចំណែកឯកូរ៉េនាំចូលមកវិញមានតម្លៃ ៥៩៦ លានដុល្លារ កើន ១៤,៤%៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម