Connect with us

ព័ត៌មានអន្ដរជាតិ

តៃវ៉ាន់គ្រោង​បិទការនាំចូលរថយន្តចិនពីប្រទេសទី៣

បានផុស

នៅ

ក្រសួងកិច្ចការសេដ្ឋកិច្ចរបស់តៃវ៉ាន់បាន​ឱ្យដឹងថា ខ្លួន​កំពុងពិនិត្យមើលបទប្បញ្ញត្តិ ដើម្បី​បិទការនាំចូលរថយន្តចិន​មកទីផ្សារក្នុងស្រុកដោយប្រយោល​ តាមរយៈពេល​ប្រទេសទី៣​។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន​ CNA កាលពីដើមសប្ដាហ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការឱ្យដឹងនេះ ធ្វើឡើងក្រោយ​មាន​របាយការណ៍ថា ក្រុមហ៊ុនផលិតរថយន្តចិន​ BYD មាន​បំណងនាំរថយន្តដំឡើងនៅថៃ ទៅលក់នៅតៃវ៉ាន់ តាមរយៈក្រុមហ៊ុនចែកចាយតៃវ៉ាន់ Taikoo Motors Group ដែល​នេះ​ជា​យុទ្ធសាស្រ្ត​រំលងច្បាប់របស់តៃវ៉ាន់ ដែល​ហាម​ឃាត់​ការនាំចូលរថយន្តពីចិន​។ ​

ក្រសួងបាននិយាយថា ខ្លួនកំពុងធ្វើសេចក្តីព្រាងវិធានការត្រួតពិនិត្យដែលនឹងអនុវត្តចំពោះម៉ាក​រថយន្ត​ចិន​ដែលចូលតៃវ៉ាន់តាមរយៈប្រទេសទី៣​។ ច្បាប់​នេះ នឹងគ្របដណ្តប់លើការនាំចូល ការត្រួតពិនិត្យ និងការលក់ ហើយ​រំពឹងថានឹងបញ្ចប់នៅចុងឆ្នាំនេះ។

ក្រុមមន្ត្រីតៃវ៉ាន់បាន​និយាយថា ​រថយន្ត​ដែល​ដំឡើង​នៅតៃវ៉ាន់ដោយប្រើប្រាស់គ្រឿងបន្លាស់​ចិន ត្រូវតែគោរពតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលដែលមានស្រាប់ ​ទើប​អាចលក់បាន។ ច្បាប់ទាំងនេះ បង្កើត​ឡើងដើម្បី​បង្ការ​ការលក់បង្ខូចតម្លៃលើទីផ្សារ ហើយតម្រូវឱ្យយានជំនិះដែល​ដំឡើងក្នុងស្រុក បង្កើន​ការប្រើប្រាស់​គ្រឿងបន្លាស់​តៃវ៉ាន់ជាបណ្តើរៗ ឱ្យ​បាន​យ៉ាងហោចណាស់ ៣៥ ភាគរយ​ ក្នុងរយៈពេល ៣ ឆ្នាំ។

គួរគូសបញ្ជាក់ថា កន្លងមក​ អ្នកជំនាញ​បាន​និយាយថា ក្រុមហ៊ុនផលិតរថយន្តចិន​បាន​ប្រើប្រាស់ប្រទេសថៃដើម្បីជាមជ្ឈមណ្ឌលនាំចេញរថយន្តយុទ្ធសាស្រ្ត​របស់ខ្លួន ជាពិសេស​សម្រាប់ទីផ្សារទីផ្សារនៅអាស៊ីអាគ្នេយ៍ផ្ទាល់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម