Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ​​ថា តៃ​វ៉ាន់​មិនគំរាមកំហែង​ចិន ដូច​វ៉េណេស៊ុយអេឡា​​ធ្វើចំពោះអាមេរិកទេ​​​

បានផុស

នៅ

ប្រ​ធា​នា​ធិប​តី​សហរដ្ឋ​អាមេរិក ​លោក ដូណាល់​ ត្រាំ​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍មួយ​​ថា ការ​​អនុវត្តផែនការណ៍អីមួយ​​លើ​តៃ​វ៉ាន់ ​វា​អា​ស្រ័យ​លើប្រ​ធានា​ធិប​តីចិន លោក ស៊ី ជីន​ពីង​ ទេ ។ តែ​យ៉ាង​ណា លោក​​ក៏​សម្តែង​អាម្មណ៍​មិន​សប្បាយ​ចិត្ត​ជា​មួយ​ស្ថាន​ភាព​បច្ចុប្បន្ន​នេះ​ប៉ុន្មាន​ដែរ​។ នេះ​បើ​យោង​​តាម​​កាសែត New York Times ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។​

លោក ត្រាំ និង​ លោក ស៊ី។ Reuters
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាមរ៉យទ័រ ត្រាំ​បាន​ប្រាប់អ្នក​​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ថា៖ «លោកស៊ី​ចាត់​ទុកតៃ​រ៉ាន់​​ថា​​​​ជា​ផ្នែក​មួយ​នៃ​ប្រទេស​ចិន ហើយ​នោះ​អាស្រ័យ​លើ​អ្វី​ដែល​លោក​ស៊ី​​នឹង​អនុវត្ត»។

លោក​ត្រាំបាន​បន្ថែម​ថា​៖«ប៉ុន្តែ​ខ្ញុំ​បាន​បង្ហាញ​ទៅ​កាន់​លោកស៊ី​​ថា​ ខ្ញុំ​នឹង​​មិន​សប្បាយ​ចិត្ត​នោះ​ទេ ប្រសិន​បើ​លោក​​ស៊ី​ នៅ​តែ​​ធ្វើ​បែប​នោះ​ (គ្រប់គ្រងតៃវ៉ាន់) ​ហើយ​ខ្ញុំ​មិន​គិត​ថា គាត់​នឹង​ធ្វើ​បែប​នោះ​ទេ​។ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​មិន​ធ្វើ​អ៊ីចឹង​ទៅ​ចុះ​»។

ប្រធានាធិបតីសហរដ្ឋអាមេរិក បាន​បន្ថែម​ទៀត​ថា​ ប្រធានាធិបតិ​ចិន លោក ស៊ី ជីនពីង អាច​យក​ខ្លួន​ជា​មេរៀនបាន​ ពី​អ្វី​ដែល​លោក​បាន​ប្រតិបត្តិ​ការ​យោធា​យ៉ាង​ខ្លាំង​ក្លា​ដើម្បី​ចាប់​ខ្លួនប្រធានាធិបតី​វ៉េណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ​។

ប្រ​ធា​នា​ធិប​តី​​​មក​ពី​គណបក្ស​​​សា​ធារណរដ្ឋរូប​នេះ​​ បាន​​បន្ត​ទៀត​​​ថា លោក​​មិន​​បាន​​ចាត់​​ទុក​​ស្ថាន​ការណ៍ទាំង​ពីរ​នេះ​​​ដូច​​គ្នា​​ទេ ព្រោះ​​តៃវ៉ាន់​​មិន​​បាន​​គំរាម​​ចិន​​ដូច​​​ដែល​​រដ្ឋា​ភិ​បាល​​របស់​ ​លោក ម៉ាឌូរ៉ូ បាន​បង្កបញ្ហា​​​​​ចំពោះ​​សហ​រដ្ឋ​​អា​មេ​រិកឡើយ​​។

លោក​ត្រាំ​ថ្លែង​​ដោយ​ជឿជាក់​ថា​ លោក ស៊ី​ នឹង​មិន​ធ្វើ​ចលនា​ប្រឆាំង​ណាមួយ​ចំពោះ​​​កោះ​តៃ​វ៉ាន់ ​អំឡុង​ពេលខ្លួន​​​ធ្វើ​​ជា​ប្រធា​នា​ធិប​តី​នោះ​ទេ ដែលតួនាទី​​ជាប្រធានាធិបតី​​​របស់​លោក​ស៊ី​​ នឹង​បញ្ចប់​នៅ​ឆ្នាំ២០២៩។​

ត្រាំ​បន្ត​ថា​៖ «លោក​ ស៊ី ប្រហែល​ជា​អនុវត្តន៍​ផែនការ​អ្វី​មួយលើ​តៃវ៉ាន់ ជាមួយ​​ប្រធា​នា​ធិប​តី​ផ្សេង​ ប៉ុន្តែ​ខ្ញុំ​មិន​គិត​ថា​គាត់​នឹង​ធ្វើ​វា​ អំឡុង​ពេល​ខ្ញុំ​នៅ​ជា​ប្រធា​នា​ធិប​តីនោះ​ទេ»៕

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា សហ​រដ្ឋ​អា​មេរិក​មិន​មាន​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវ​ការ​ជា​មួយ​តៃវ៉ាន់​ទេ ប៉ុន្តែ​ទី​ក្រុង​វ៉ា​ស៊ីន​តោន​គឺ​ជា​អ្នក​គាំ​ទ្រជា​​អន្តរ​ជាតិ​​ដ៏​សំខាន់​បំផុត​របស់​កោះ​​តៃវ៉ាន់​នេះ ហើយ​ត្រូវ​បាន​ទាម​ទារ​ដោយ​ច្បាប់​ដើម្បី​ផ្តល់​មធ្យោបាយ​ការពារ​ខ្លួន​ដល់​តៃ​វ៉ាន់​។

បញ្ហា​ដ៏រសើប​នៅ​កោះតៃវ៉ាន់់​​​នេះ​​ បាន​​បង្កឱ្យ​មាន​​​ការ​​ខឹង​សម្បារ​យ៉ាង​ខ្លាំង​​ក្នុង​​ទំនាក់​ទំនង​​អា​មេ​រិក​​-​ចិន​ ​អស់​​ជា​ច្រើន​​ឆ្នាំ​​មក​​​ហើយ៕

ប្រែសម្រួល៖ ណឺ មិនា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម