ព័ត៌មានអន្ដរជាតិ
ចិន បង្ហោះទិដ្ឋភាពទីក្រុងតៃប៉ិ ក្នុងន័យបញ្ចាក់ថា តៃវ៉ាន់ជាទឹកដីរបស់ខ្លួន
យន្តហោះគ្មានមនុស្សបើករបស់កងទ័ពរំដោះប្រជាជនចិនមួយគ្រឿង ត្រូវបានគេឃើញហោះកាត់អគារតៃប៉ិ ១០១ ក្នុងវីដេអូដែលផ្សាយដោយគណនី Weibo របសបញ្ជាការដ្ឋានប្រតិបត្តិការភាគខាងកើតចិន កាលពីថ្ងៃចន្ទទី២៩ធ្នូ ក្នុងអំឡុងពេលសមយុទ្ធយោធាដែលកំពុងបន្តនៅជុំវិញកោះតៃវ៉ាន់។

ចេញផ្សាយព័ត៌មានពី CCTV បានបង្ហាញវីដេអូឃ្លិបនេះជាផ្នែកមួយនៃសមយុទ្ធក្រោមឈ្មោះថា «បេសកកម្មយុត្តិធម៌ ២០២៥» ដែលបានប្រកាសពីមុនដោយបញ្ជាការដ្ឋានភាគខាងកើត។ នៅក្នុងវីដេអូដដែលនោះ ភ្ជាប់មកជាមួយនឹងចំណងជើងថា «អ្នកនៅក្រោមបង្អួចកាប៊ីនយន្តហោះរបស់ខ្ញុំ អ្នកនៅពីក្រោមក្បាលយន្តហោះខ្ញុំ។ ខ្ញុំអាចលូកដៃទៅយកទឹកបឹងព្រះអាទិត្យព្រះច័ន្ទ ខ្ញុំក៏អាចឡើងដល់កំពូលភ្នំអាលីត្រឹមមួយជំហានដូចគ្នា»។
នៅក្នុងផ្នែកចុងក្រោយនៃវីដេអូ អ្នកបើកយន្តហោះចម្បាំងបានបង្ហាញនិមិត្តសញ្ញារបស់កងទ័ពអាកាសចិន ហើយថតរូបជាមួយផ្ទៃខាងក្រោយនៃទេសភាពតៃវ៉ាន់ទាំំងស្រុង ក្នុងន័យព្រមានយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងកងកម្លាំងបំបែកខ្លួន ឯករាជ្យតៃវ៉ាន់ និងសកម្មភាពស្របច្បាប់ និងចាំបាច់ដើម្បីការពារអធិបតេយ្យភាព និងឯកភាពជាតិរបស់ចិន ។
យ៉ាងណាមិញ សមយុទ្ធមួយនេះបានចាប់ផ្តើមកាលពីថ្ងៃចន្ទទី២៩ធ្នូ ពាក់ព័ន្ធនឹងកងទ័ពជើងគោក កងទ័ពជើងទឹក កងទ័ពអាកាស និងកងកម្លាំងរ៉ុក្កែតដែលកំពុងប្រតិបត្តិការនៅក្នុងច្រកសមុទ្រតៃវ៉ាន់ និងដែនទឹកភាគខាងជើង និរតី អាគ្នេយ៍ និងខាងកើតនៃកោះ។
សមយុទ្ធនេះដែរក៏ផ្តោតសំខាន់លើការល្បាតផ្លូវអាកាស និងសមុទ្រ ការដណ្តើមយកការគ្រប់គ្រង ការបិទផ្លូវតំបន់សំខាន់ៗ និងការរារាំងពីខ្សែបន្ទាត់ខាងក្រៅ ដោយនាវា និងយន្តហោះកំពុងខិតជិតពីទិសដៅច្រើនសម្រាប់ការវាយប្រហាររួមគ្នា។
បញ្ជាការបាននិយាយថា សមយុទ្ធនេះសាកល្បងសមត្ថភាពប្រយុទ្ធរួមគ្នា និងបម្រើជាការព្រមានយ៉ាងធ្ងន់ធ្ងរដល់កងកម្លាំងឯករាជ្យតៃវ៉ាន់ និងការជ្រៀតជ្រែកពីខាងក្រៅ។ ជាពិសេស ប្រទេសចិនតែងតែចាត់ទុកតៃវ៉ាន់ជាផ្នែកមួយដែលមិនអាចបំបែកចេញពីទឹកដីរបស់ខ្លួន ហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រើប្រាស់មធ្យោបាយទាំងអស់ដើម្បីបង្រួបបង្រួម។ មេដឹកនាំចិនក៏បានបញ្ជាក់ម្តងហើយម្តងទៀតថា លោកមិនច្រានចោលការប្រើប្រាស់កម្លាំងដើម្បីដណ្តើមយកកោះនេះមកវិញទេ ទោះបីជាគោលនយោបាយទូទៅនៅតែជាការសន្ទនា និងឯកភាពក្នុងសន្តិភាពក៏ដោយ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
សមយុទ្ធចិនថ្ងៃទី២ ជុំវិញ តៃវ៉ាន់ ក្ដៅខ្លាំងជាងម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


