ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសម្នាក់ ក្រោយស្រវឹងបើកម៉ូតូកង់បីឥណ្ឌាបំបុកប៉ារ៉ាស់អាជ្ញាធរ រងរបួសប្រជាការពារម្នាក់
បុរសចំណាស់ម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីរូបគេមានអាការះស្រវឹងស្រា បើកម៉ូតូកង់បីឥណ្ឌា បំបុកចូលគោលដៅអនុវត្តរបស់អាជ្ញាធរ បណ្តាលឲ្យប្រជាការពារម្នាក់ រងរបួសដៃធ្ងន់ធ្ងរ ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវកែវចិន្តា ក្បែរសណ្ឋាគារសុខាភ្នំពេញ ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
បុរសចំណាស់រូបនោះ ពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយ ដោយគេសង្កេតឃើញមានស្លៀកឈុតស និងបានកោរសក់ផងដែរ ដោយបានជិះម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HG – 7179 ។

តាមប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងអាជ្ញាធរមូលដ្ឋាន បានចុះអនុវត្តនូវវិធានការរដ្ឋបាល ហាមឃាត់ការចរាចរណ៍ធ្វើដំណើរ របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលហាមឃាត់ការធ្វើដំណើររបស់ពលរដ្ឋ ចន្លោះពីម៉ោង៨យប់ ដល់ម៉ោង៥ទាបភ្លឺ ។ ខណៈកំពុងធ្វើការអនុវត្តនោះ ស្រាប់តែបុរសខាងលើ បានជិះម៉ូតូកង់បីឥណ្ឌាក្នុងល្បឿនលឿន ឆ្លងកាត់ការត្រួតពិនិត្យរបស់សមត្ថកិច្ច ជាហេតុធ្វើឲ្យប្រជាការពារម្នាក់ លើកដៃជាសញ្ញាសឲ្យម៉ូតូកង់បីឈប់ដើម្បីសួរនាំ តែរូបគេមិនបានឈប់ បែរជាបើកបំបុកបណ្តាលឲ្យប្រជាការពាររូបនោះរូបរងរបួសដៃខាងឆ្វេងធ្ងន់ធ្ងរ តែម្តង ។

ភ្លាមៗនោះ បុរសជាអ្នកបើកម៉ូតូកង់បីត្រូវបានកម្លាំងចម្រុះចាប់ឃាត់បាននៅហ្នឹងកន្លែង ដោយពេលចាប់បានគឺបុរសរូបនោះមានអាការះស្រវឹងជោគជាំ ពុំសូវមានស្មារតីគ្រប់គ្រងខ្លួនឯងឡើយ ។ តាមការអះអាងឲ្យដឹងពីបុរសរូបនេះ គឺរូបគេទើបតែធ្វើបុណ្យសពឲ្យឪពុកបង្កើតរួច ដោយសារឪពុកស្លាប់រូបគេខូចចិត្តក៏ផឹកស្រាបំបាត់ទុកតែម្តង ។
យ៉ាងណាមិញ ក្រោយការចាប់ឃាត់បានហើយ បុរសរូបនោះត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនឡើងរថយន្តដឹកយកទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វា រងចាំមានចំណាត់ការបន្ត ៕
អត្ថបទ ៖ លីហេង , រូបភាព ៖ សុខា




-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៨ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


