ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំមន្ត្រីជំនាញ ចុះពិនិត្យវឌ្ឍនភាពការស្ថាបនាផ្លូវបេតុងឆ្អឹងដែក ក្រោមស្ពានព្រែកព្នៅ
អាជ្ញាធរខណ្ឌជ្រោយចង្វារ ដឹកនាំដោយលោក លីម សុភា អភិបាលនៃគណៈអភិបាលខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារខណ្ឌ និងអាជ្ញាធរសង្កាត់ព្រែកតាសេក ចុះពិនិត្យវឌ្ឍនភាពការអនុវត្តគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ក្រោមស្ពានព្រែកព្នៅ។

ជាក់ស្តែងនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ អាជ្ញាធរខណ្ឌជ្រោយចង្វារ បានដឹកនាំក្រុមការងារខណ្ឌ ចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ក្រោមស្ពានព្រែកព្នៅ ដែលស្ថិតនៅភូមិព្រែករាំង និងភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។


ការចុះពិនិត្យគម្រោងនេះដើម្បីត្រួតពិនិត្យការអនុវត្តតាមបច្ចេកទេស ស្តង់ដារសំណង់ និងដំណើរការងារ ដើម្បីធានាឲ្យការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ត្រូវបានធ្វើឲ្យមានប្រសិទ្ធភាព ប្រកបដោយសុវត្ថិភាព និងឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋក្នុងតំបន់។ ហើយក្រុមហ៊ុនម៉ៅការ នឹងធ្វើការតាមស្តង់ដារបច្ចេកទេស ដើម្បីបញ្ជៀសផលប៉ះពាល់ មិនឲ្យមានការប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះទេ។


លោក លីម សុភា អភិបាលខណ្ឌជ្រោយចង្វារ បានឲ្យកម្ពុជាថ្មី្មដឹងថា ការចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាផ្លូវបេតុងឆ្អឹងដែក ក្រោមស្ពានព្រែកព្នៅ (ប្រវែង ៣៤២ម៉ែត្រ ទទឹង ១០ម៉ែត្រ កម្រាស់ ២តឹក) នេះ ដើម្បីធានាឲ្យការងារអនុវត្តតាមបច្ចេកទេស៕
ដោយ ៖ ម៉េង
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


