សន្តិសុខសង្គម
Update ៖ សពជនរងគ្រោះក្នុងករណីលិចទូក ទាំង៨នាក់នៅសង្កាត់កោះដាច់ ត្រូវបានរកឃើញអស់ហើយគិតត្រឹមម៉ោង៨ព្រឹកនេះ
ករណីលិចទូកស្មាច់បណ្ដាលឱ្យបាត់ខ្លួនមនុស្សចាស់ និងក្មេងប្រុសស្រី៨នាក់ នៅសង្កាត់កោះដាច់ ត្រូវបានកម្លាំងអាជ្ញាធររុករកទាំងយប់ទាំងថ្ងែ ចាប់តាំងពីថ្ងៃកើតហេតុរហូតមកទល់ពេលនេះ កម្លាំងអាជ្ញាធរបានរកឃើញអស់ហើយ។


បើតាមការបញ្ជាក់ពីលោក ជួន ឧត្តម នាយប៉ុស្តិ៍នរគបាលរដ្ឋបាលកោះដាច់ បានឱ្យដឹងថា នៅលើទូកស្មាច់ដែលបានលិចនោះមានមនុស្សក្មេងចាស់ ប្រុសស្រីរួមដំណើរលើទូកចំនួន ១៣នាក់ ស្រី៧នាក់។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦ មានករណីលិចទូកស្មាច់កណ្ដាលទន្លេ ក្នុងភូមិក្បាលកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ មានជនរងគ្រោះក្មេងចាស់ ប្រុសស្រីសរុប ១៣នាក់។ ក្នុងនោះមានមនុស្សចំនួន ៥នាក់ ត្រូវបានជួយសង្គ្រោះបានទាន់ពេលវេលា និង មនុស្សក្មេងចាស់ ប្រុសស្រី ៨នាក់ បានស្លាប់ក្នុងហេតុការណ៍លិចទូកស្មាច់ខាងលើនេះ។ ចំពោះមូលហេតុ ដោយសង្ស័យដឹកធ្ងន់ខ្លាំងពេក ព្រោះទូកស្មាច់មានសភាពតូចក៏បណ្ដាលឲ្យលិចទូកតែម្ដង។


បច្ចុប្បន្នសពទាំង៨នាក់ ត្រូវបានបញ្ជូនទៅអាជ្ញាធរឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដើម្បីរៀបចំឯកសារប្រគល់សពជូនក្រុមគ្រួសារសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ អុឹងម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


