ព័ត៌មានជាតិ
ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចុះពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹក៥៤២នាក់
នាព្រឹក ថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០២៥នេះ មានក្រុមគ្រូពេទ្យស្ម័គចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានី ១ក្រុម ក្នុងនោះមានវេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចុះមកសហការជាមួយក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីអាជ្ញាធរមូលដ្ឋាន យុវជនស្ម័គ្រចិត្ត ស. ស.យ.ក.ក បានចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថ ដល់ប្រជាពលរដ្ឋជាជនភៀសសឹក មកថ្នាក់នៅវត្តរលំជ្រៃ ក្នុង ស្រុក ថ្មពួក បាន ចំនួន ៥៤២នាក់ ស្រី៤៨៤នាក់ ការផ្តលសេវាទាំងអស់នេះដោយមិនគិតថ្លៃ។

លោកវេជ្ជបណ្ឌិត លេង ផាលី ប្រធានប្រតិបត្តិ ជ.ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានីចុះមកពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹកនេះ ដោយឥតគិតថ្លៃចាប់ពី ថ្ងៃទី០៨ ដល់ ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៥ ក្នុងនោះមានពិនិត្យជំងឺទូទៅ និងចែកជូនឱសថទៅតាមអ្នកជំងឺដែលឈឺបានពិនិត្យរួច។

លោកវេជ្ជបណ្ឌិត លេង ផាលី បានប្រាប់អ្នកយកព័ត៌មានឱ្យដឹងបន្តទៀតថា ក្រុមការងារគ្រូពេទ្យស្ម័គចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានីចុះ ពិនិត្យព្យាបាលជំងឺ និងចែកជូនឱសថដល់ជនភៀសសឹកចំនួន ៥៤២នាក់នៅវត្តរលំជ្រៃយ៉ាងសប្បាយរីករាយក្រៃលែង ហើយក្នុងនោះលោកបានមានប្រសាសន៍សំណេះ សំណាល និងនាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនកងទ័ព គ្រួសារទ័ព និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក ក្នុងកម្មវិធីនោះផងដែរ។

លោកវេជ្ជបណ្ឌិត លេង ផាលី បានមានប្រសាសន៍ឱ្យដឹងបន្តទៀតថា ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ តែងតែគិតគូរយកចិត្តទុកដាក់ជាមួយប្រជាពលរដ្ឋគ្រប់ទីកន្លែង និងគ្រប់ ពេលវេលា និងបានថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់លំដាប់ ថ្នាក់នៃស្រុកថ្មពួកដែលបានសម្របសម្រួលជូនពុកម៉ែ បងប្អូនប្រជាពលរដ្ឋ ជាជនភាសឹកមកស្នាក់នៅវត្តរលំជ្រៃនេះ បានមកពិនិត្យនិងព្យាបាលជំងឺទូទៅនិងផ្ដល់ឱសថជូនពួកគាត់ ពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺដោយឥតគិតថ្លៃនេះ។

ពុកម៉ែ បងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក កងទ័ព និងគ្រួសារកងទ័ព ដែលបានអញ្ជើញមកទទួលការពិនិត្យ និងព្យាបាលជំងឺ នាពេលនេះសុទ្ធតែបានបង្ហាញនូវភាពសប្បាយរីករាយ កម្មវិធីក្រុមការងារគ្រូពេទ្យស្ម័គចិត្ត របស់ឯកឧត្តម ហ៊ុន ម៉ានីបានចុះពិនិត្យ ពិគ្រោះព្យាបាលជំងឺដោយឥតគិតថ្លៃនៅតាមបណ្តោយព្រំដែន និងតំបន់ដាច់ស្រយាល ជាច្រើនគោលដៅរួចមកហើយ នេះគឺជាការរួមចំណែកកាត់បន្ថយលើការចំណាយរបស់បងប្អូនប្រជាពលរដ្ឋជនភៀសសឹក និងគ្រួសារកងទ័ព បានច្រើនសម្រាប់ការថែទាំសុខភាពប្រចាំថ្ងៃផងដែរ។

គួរបញ្ជាក់ផងដែរថា ឱសថទាំងនេះដែលយកមកពិនិត្យនិងព្យាបាលចែកជូន ដល់ជនភៀសសឹកចំនួន ៥៤២នាក់នៅវត្តរលំជ្រៃនេះបានមកពីសប្បុរសជនចូលរួមឧបត្ថម្ភជាប្រាក់ទិញឱសថទាំងអស់នេះ៕
ដោយ ៖ វ៉ាន់ ណាង















-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


