ព័ត៌មានជាតិ
ជម្លោះព្រំដែន៖ ជនភៀសសឹកកម្ពុជាកំពុងប៉ះទង្គិចផ្លូវចិត្តធ្ងន់ធ្ងរ
ប្រជាពលរដ្ឋខ្មែរជិតពីរភាគបី ដែលជាជនភៀសសឹកដោយសារជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ត្រូវបានរកឃើញថា កំពុងប្រឈមនឹងវិបត្ដិផ្លូវចិត្ដយ៉ាងធ្ងន់ធ្ងរ។

យោងតាមរបាយការណ៍អង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំកម្ពុជា បានបង្ហាញថា ៦៦% នៃគ្រួសារជនភៀសសឹកនៅកម្ពុជាបានរកឃើញថា បានប៉ះទង្គិចសុខភាពផ្លូវចិត្តខ្លាំង បន្ទាប់ពីការជម្លៀសចេញពីផ្ទះសម្បែង ក៏ដូចជាបានឃើញការទម្លាក់គ្រាប់បែក ឬការបាញ់ប្រហារ និងដោយសារការបាត់បង់សាច់ញាតិ។
ការរកឃើញដោយអង្គការទស្សនៈពិភពលោកបែបនេះ គឺផ្អែកលើការវាយតម្លៃដោយផ្ទាល់ពាក់ព័ន្ធសុវត្ថិភាពផ្លូវចិត្ត នៅតាមជំរំជនភៀសសឹកចំនួន៤៣កន្លែង ក្នុងខេត្តព្រះវិហារ បន្ទាយមានជ័យ និងខេត្តសៀមរាប។

ការវាយតម្លៃនេះ បានបង្ហាញថា ទោះបីជាជាងពាក់កណ្តាលនៃមនុស្សពេញវ័យមានអារម្មណ៍កក់ក្តៅ និងមានសុវត្ថិភាពនៅក្នុងជំរំភៀសសឹកក៏ដោយ ក៏ប៉ុន្តែភាគច្រើននៅតែមានអារម្មណ៍នឹកផ្ទះ និងព្រួយបារម្ភអំពីសាច់ញាតិ និងបញ្ហាហិរញ្ញវត្ថុ។ ក្នុងការសម្ភាសជាមួយពលរដ្ឋ ២៧៤នាក់ ដោយក្នុងនោះមានកុមារចំនួនន៦៥នាក់ បានបង្ហាញអារម្មណ៍លាយឡំគ្នា ដោយមាន៤២% មានអារម្មណ៍សប្បាយរីករាយ និងមានសុវត្ថិភាព ប៉ុន្តែ៥៨% មានអារម្មណ៍ភ័យខ្លាចពីការប៉ះពាល់នៃការផ្ទុះអាវុធ ការផ្ទុះគ្រាប់បែក និងការជម្លៀសចេញពីផ្ទះសម្បែង។

ការប៉ះទង្គិចផ្លូវចិត្តនេះ បើតាមរបាយការណ៍អង្គការទស្សនៈពិភពលោក គឺមានការរីករាលដាលខ្លាំង ដោយអ្នកដែលត្រូវបានសម្ភាសបានរៀបរាប់ពីអាការៈភ័យខ្លាច ខឹង ពិបាកគេង បាត់បង់ចំណង់អាហារ មានអារម្មណ៍ព្រួយបារម្ភ និងពិបាកផ្ចង់អារម្មណ៍។ តាមរយៈការសិក្សាដដែលៗ ក៏បានបង្ហាញដែរថា មានតែ៣៥% នៃអ្នកឆ្លើយសំណួរប៉ុណ្ណោះ ដែលដឹងថាអាចទៅរកជំនួយនៅឯណា ដែលភាគច្រើនជាជំនួយពីសាច់ញាតិ។ សម្រាប់កុមារ និយាយថា ការអប់រំ និងសម្ភារៈលេង គឺជាការចាំបាច់បំផុត ខណៈដែលមនុស្សពេញវ័យបានផ្តល់អាទិភាពលើស្បៀងអាហារ ដូចជាអង្ករ គ្រឿងផ្សំ រួមទាំងតង់ និងសម្ភារៈចាំបាច់ផ្សេងទៀតដូចជា សាប៊ូ កម្រាលគេង និងការស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ។

ឆ្លើយតបនឹងផលប្រឈមវិបត្តិផ្លូវចិត្តដោយជម្លោះព្រំដែននេះ អង្គការទស្សន:ពិភពលោក ក៏បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមអនុវត្តសកម្មភាពបន្ទាន់មួយចំនួន ពិសេសការផ្ដល់អ្នកប្រឹក្សាផ្លូវចិត្តសម្រាប់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ ទាំងជួបផ្ទាល់ និងតាមទូរស័ព្ទដោយឥតគិតថ្លៃ និងការរៀបចំសកម្មភាព និងមេរៀនសម្រាប់កុមារ ដើម្បីជួយដោះស្រាយអារម្មណ៍ភ័យខ្លាច និងរបួសផ្លូវចិត្ត៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម២៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


