សេដ្ឋកិច្ច
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបានទំហំទឹកប្រាក់ជាង $៣៦ ពាន់លាន នៅក្នុងរយៈពេល ៧ ខែ
គិតចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការដោះដូរទំនិញរវាងប្រទេសកម្ពុជា ជាមួយដៃគូពាណិជ្ជកម្មអន្តរជាតិ សម្រេចបាននូវទំហំទឹកប្រាក់ជាង ៣៦,៣ ពាន់លានដុល្លារ កើនឡើង ១៦,៥% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE)។

ទិន្នន័យរបស់ GDCE បានបង្ហាញថា ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ ២០២៥ ការនាំចេញ-នាំចូលទំនិញរវាងកម្ពុជា ជាមួយដៃគូអន្តរជាតិមានទំហំទឹកប្រាក់សរុប ៣៦,៣២ ពាន់លានដុល្លារ កើនឡើង ១៦,៥% ធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២៤ ក្នុងនោះកម្ពុជានាំចេញ ១៧,១៦ ពាន់លានដុល្លារ កើនឡើង ១៦,២% ចំណែកទំនិញនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ១៩,១៥ ពាន់លានដុល្លារ កើនឡើង ១៦,៧%។
អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា មានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ពោលគឺសម្ដេចបានធ្វើការងារទំនាក់ទំនងពាណិជ្ជកម្មយ៉ាងសកម្ម ដោយបានចេញដំណើរទៅអន្តរជាតិគ្រប់ប្រទេស ដើម្បីទាក់ទាញការវិនិយោគមកកម្ពុជា ធ្វើឱ្យការចាប់អារម្មណ៍គម្រោងវិនិយោគ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា មានកំណើនខ្ពស់ ដែលធ្វើឱ្យការផលិត កែច្នៃ និងនាំចូលវត្ថុធាតុដើម និងនាំចេញកើនឡើង។

ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (NBC) លោកស្រីបណ្ឌិត ជា សិរី បានលើកឡើងថា សេដ្ឋកិច្ចពិភពលោក កំពុងរងផលប៉ះពាល់ពីភាពមិនច្បាស់លាស់នៃគោលនយោបាយគាំពារនិយម ការកើនឡើងជម្លោះប្រដាប់អាវុធ និងភាពតានតឹងភូមិសាស្ត្រនយោបាយ។
លោកស្រីបានបន្ថែមថា៖ «ក្នុងស្ថានភាពនេះ សេដ្ឋកិច្ចកម្ពុជាក៏ប្រឈម នឹងភាពមិនច្បាស់លាស់ផងដែរ ក៏ប៉ុន្តែនៅក្នុងឆមាសទី១ ឆ្នាំ ២០២៥ នេះ កំណើនសេដ្ឋកិច្ចកម្ពុជាបន្តសម្រេចបាន ៥,៩% ដែលគាំទ្រដោយការកើនឡើងនៃវិស័យកម្មន្តសាល ទេសចរណ៍ និងកសិកម្ម»។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិតសភាកម្ពុជាមានប្រសាសន៍ថា សុខមាលភាពនៃពាណិជ្ជកម្មអន្តរជាតិកម្ពុជា មានប្រក្រតីភាពល្អ ខណៈការនាំចេញរបស់កម្ពុជា ទៅអាមេរិក និងអឺរ៉ុប នៅដំណើរការទៅតាមក្របខណ្ឌដែលបានអនុវត្តកន្លងមក មិនមានការប្រែប្រួលនោះទេ។
ទំនិញដែលកម្ពុជា នាំចេញទៅទីផ្សារអន្តរជាតិ រួមមាន សម្លៀកបំពាក់ ស្បែកជើង ម៉ាស៊ីន និងឧបករណ៍អគ្គិសនី វត្ថុធាតុធ្វើអំពីស្បែក បរិក្ខារធ្វើពីរោមសត្វ ធញ្ញជាតិ កៅស៊ូ និងផលិតផលធ្វើអំពីកៅស៊ូ និងគ្រឿងសង្ហារឹមជាដើម៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


