Connect with us

បច្ចេកវិទ្យា

បេសកកម្មកែតម្រូវហ្គូហ្គលផែនទី ដំណាក់កាលទី២ កំពុងផ្តោតលើការតាមដាន និងផ្ទៀងផ្ទាត់ទិន្នន័យដែលមានបញ្ហា

បានផុស

នៅ

បន្ទាប់ពីការចាប់ផ្តើមយ៉ាងសកម្មកាលពីលើកទី១ កាលពីថ្ងៃទី ៣ ខែសីហា បេសកកម្ម Local Guides បានឈានចូលដល់ដំណាក់កាលទី២ ដែលជាដំណាក់កាលផ្តោតលើការត្រួតពិនិត្យ ផ្ទៀងផ្ទាត់ ចងក្រងឯកសារ និងទិន្នន័យ ហ្គូហ្គលផែនទី ដែលមានបញ្ហាមួយចំនួន។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីអ្នកជំនាញផ្នែកបច្ចេកវិទ្យា លោក ជី សុផាត កាលពីថ្ងៃទី១០ ខែសីហានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក ជី សុផាត បេសកកម្ម Local Guides បានប្រមូលភស្តុតាងជាក់ស្តែង តាមរយៈការតាមដានបញ្ហាទិន្នន័យ និងបានរៀបចំរបាយការណ៍សម្រាប់ហ្គូហ្គលផែនទី និងអ្នកពាក់ព័ន្ធ។ ឯសកម្មភាពសំខាន់ៗក្នុងបេសកកម្មនេះ គឺពិនិត្យឡើងវិញ និងតាមដានពីដំណាក់កាលទី១ ដោយចែករំលែកអំពីរបាយការណ៍ និងទិន្នន័យដែលរកឃើញកាលពីសប្តាហ៍មុន ទាក់ទងនឹងរបៀបតាមដាន ក៏ដូចជាប្រមូលទីតាំងដែលមានបញ្ហា។

លោកថា “ខ្ញុំបានចែករំលែកពីជំហានៗសម្រាប់បន្ថែមទីកន្លែងដែលមិនទាន់មាន និងពីរបៀបកែសម្រួលព័ត៌មានលម្អិតទីតាំងនៅលើហ្គូហ្គលផែនទី”។ ក្នុងនោះ គឺប្រមូលនិងផ្ទៀងផ្ទាត់ទិន្នន័យជា ៣០៨ ទីតាំងដែលមានបញ្ហា និងត្រូវបានរកឃើញ។

អ្នកជំនាញរូបនេះបញ្ជាក់ទៀតថា ជំនួបនេះ មានសកម្មភាពយ៉ាងសកម្មក្នុងការដោះស្រាយទិន្ន័យផែនទីដែលមានបញ្ហា ពោល គឺបានរកឃើញបញ្ហាយ៉ាងច្រើន និងស្មុគស្មាញខ្លាំង។ លោកថា ការរកឃើញ និងការរាយការណ៍បញ្ហាទាំងនេះ គឺមានសារៈសំខាន់សម្រាប់ការការពារសហគមន៍មួយនេះ និងការជឿទុកចិត្តលើឌីជីថលរបស់កម្ពុជា

ឯការងារបន្ទាប់ ក្រុមលោកគឺត្រូវពិនិត្យមើល ១១៧ទីតាំង ដែលបន្តតាមដាន និងបន្តរៀបចំផែនការ ដំណាក់កាលទី៣ ជាមួយនឹងការពង្រីកការចូលរួមពីអ្នកស្ម័គ្រចិត្ត ដោយផ្តោតលើហានិភ័យនៃការរៀបចំទិន្នន័យផែនទីលើហ្គូហ្គលផែនទី។

ទន្ទឹមនេះ លោកក៏បានថ្លែងអំណរគុណដល់អ្នកដែលបានចូលរួម ផ្តោតការបារម្មណ៍ និងបានរួមចំណែកយ៉ាងសកម្មក្នុងការកែលម្អគុណភាពទិន្នន័យផែនទីរបស់កម្ពុជា ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធី Google Map កាន់តែត្រឹមត្រូវ កាន់តែមានសុវត្ថិភាព និងកាន់តែអាចទុកចិត្តបានសម្រាប់មនុស្សគ្រប់គ្នា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម