បច្ចេកវិទ្យា
កុំឱ្យការជួយក្លាយជាអាសារឥតការ សូមទុកកិច្ចការកែតម្រូវផែនទីឱ្យអ្នកជំនាញ
ក្រោយប្រកាសយុទ្ធនាការណ៍ស្វែងរកជើងខ្លាំងមកជួយលើការកែតម្រូវផែនទីលើកម្មវិធី Google Map ១សប្តាហ៍មកនេះ លោក ជី សុផាត អ្នកជំនាញផ្នែកបច្ចេកវិទ្យា និងជាអ្នកផលិតមាតិកាល្បីឈ្មោះកម្ពុជា បញ្ជាក់ថា លោក សង្កេតឃើញមានអ្នកផលិតមាតិកាមួយចំនួនក៏បានចូលរួមលើយុទ្ធនាការនេះផងដែរ ប៉ុន្តែក្នុងការគាំទ្រនោះ បែរជាបង្កើតកំហុសឆ្គងទៅវិញ។
ដោយសារតែមើលឃើញថា មានកំហុសឆ្គងមួយចំនួនលើការចូលជួយរបស់ Content Creator ដោយបាននាំគ្នាផលិតវីដេអូណែនាំដោយឱ្យនាំគ្នាចូល Report ទីតាំងមួយចំនួននិងប្រើពាក្យថា “not exist” ។
អ្នកជំនាញផ្នែកបច្ចកវិទ្យារូបនេះ ពន្យល់ដែរថា សកម្មភាពមិនត្រឹមមិនអាចជួយអ្វីបាន ថែមទាំងជះអវិជ្ជមានដល់កម្ពុជាថែមទៀត ដូច្នេះលោកទទូចសុំដល់ Content Creator ឬអ្នកចូលរួម ទុកកិច្ចការនេះឱ្យអ្នកជំនាញធ្វើការ។ ពិសេស កុំបន្តសកម្មភាពរាយការណ៍មិនត្រឹមត្រូវតទៅទៀត។ សូមស្តាប់វីដេអូលម្អិត៖
គួររំលឹកថា យុទ្ធនាការកែតម្រូវផែនទីនេះ គឺប្រមូលផ្តុំដោយអ្នកជំនាញ និងធ្វើតាមនិតិវិធីត្រឹមត្រូវនៃការណែនាំ ដាច់ខាតមិនធ្វើអីឱ្យខុសគោលការណ៍ ឬលើសដែនអធិបតេយ្យភាពកម្ពុជានោះឡើយ។
ក្នុងយុទ្ធនាការនេះ លោក ជី សុផាត ក៏បើកឱកាសដល់អ្នកចង់ចូលរួម អាចទាក់ទងសួរលោកដោយផ្ទាល់ផងដែរ តាមរយៈ telegram t.me/sophatCHY ៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


