Connect with us

ព័ត៌មានជាតិ

អតីតពលករ​ម្នាក់​ បង្កើត​មុខរបរ​សង់រោង​​ចិញ្ចឹមកណ្តូបលក់ ហើយ​​ប្រកាស​មិន​វិលទៅ​ធ្វើ​ការ​នៅ​ថៃ​វិញ​ទេ

បានផុស

នៅ

អតីត​ពលករខ្មែរម្នាក់​បានចាប់យក​មុខរបរចិញ្ចឹម​កណ្តូប​លក់​ ដើម្បីស្ដារសេដ្ឋកិច្ចគ្រួសារនៅក្នុងស្រុក​កំណើត ក្រោយ​ទើបតែ​វិល​ត្រឡប់មកពី​ប្រទេស​ថៃ​វិញ។

អ្នកស្រី សុខឿន អតីតពលករ​នៅ​ប្រទេសថៃបាន​បញ្ជាក់​ថា អ្នកស្រីពេល​នេះ​​សុខ​ចិត្ត​ចាប់យក​មុខរបរនៅ​ស្រុកកំណើត​វិញ និង​មិនវិល​ត្រឡប់​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញទេ ក្រោយដឹង​ថា​​កម្ពុជា​និង​ថៃ​មាន​​ជម្លោះ​ព្រំដែ​ន ​ហើយ​​ថៃ​បានប៉ុនប៉ង​បង្ក​ជម្លោះ​ដោយ​ព្យាយាម​​លួច​យក​ប្រាសាទ​និងទឹកដី​របស់​ខ្មែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកស្រី សុខឿន ដែល​ជា​ពលរដ្ឋ​រស់នៅក្នុងស្រុកបាណន់ ខេត្ត​បាត់ដំបង​ បាន​សេស​សល់​ថវិកាខ្លះៗក្រោយ​​ធ្វើការ​នៅ​ប្រទេស​ថៃ​។ ដោយ​បារម្ភចាយវាយលុយអស់ អ្នកស្រីនិង​គ្រួសារ​បាន​ចាប់ផ្តើមសាងសង់រោងចិញ្ចឹម​សត្វកណ្តូប​ចំនួន ២ រោង ជាជំហានដំបូងសិនសម្រាប់ជាប្រភព​ចំណូល​ក្នុង​គ្រួសារ ក្រោយពីអ្នកស្រីបានដឹងអំពីតម្លៃសត្វកណ្តូប​នៅលើទីផ្សារបានល្អប្រសើរ ហើយតាមភូមិស្រុកក៏ពេញនិយមបរិភោគ ទើបអ្នកស្រីជ្រើសរើស​យករបរនេះតែម្តង។

បើតាមអ្នកស្រី សុខឿន សត្វកណ្តូបមានតម្លៃល្អ ងាយស្រួលចិញ្ចឹម ហើយងាយស្រួលរកចំណី ​ខណៈ​មុខ​របរ​នេះ​មិន​ប្រឈម​គ្រោះថ្នាក់​ អាច​បាននៅថែ​កូនចៅផង ព្រោះជា​មុខរបរនៅក្បែរផ្ទះ។

អ្នកស្រីលើកឡើង​ពី​ការ​ចិញ្ចឹមកណ្តូប​នេះ​មិនលំបាកទេ ព្រោះមាន​បងប្អូនអ្នកស្រីបានចិញ្ចឹមស្រាប់ ហើយថែម​ទាំង​អាច​រក​ចំណូល​បានល្អ។

«ពេលយកកូនកណ្តូបមកដាក់ចិញ្ចឹម ក្មួយអ្នកស្រីមិនទាន់គិតលុយពីខ្ញុំ​ទេ រហូតបានចាប់លក់ ទើបក្មួយគិតលុយ។ ចំពោះការប្រឈមមិនមានទេ គ្រាន់តែអ្នកស្រីដើរច្រូតស្មៅដាក់ឲ្យវាសុីជាការស្រេច និងដាក់ទឹកសម្រាប់វាផឹកប៉ុណ្ណោះ»។

បើតាម​អ្នកស្រី សុខឿន មុខ​របរ​នេះ​អាចរកចំណូលបាន មិនចាញ់ធ្វើជាកម្មករនៅថៃទេ ព្រោះការចិញ្ចឹមមានរយះពេលខ្លី មិនប្រឈម​ទីផ្សារ ហើយតម្លៃក៏បានសមរម្យ ដោយក្នុង ១ គីឡូក្រាមបានចន្លោះពី ២៤ ០០០ ដល់ ២៥ ០០០ រៀល៕

អត្ថបទ÷សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម