Connect with us

ជីវិតកម្សាន្ដ

នាង ដាវីន ប្តេជ្ញាឆន្ទ:ឈប់ច្រៀងក្នុងកម្មវិធីក្រុមហ៊ុនបុត្រសម្ព័ន្ធមួយ ចាប់ពីពេលនេះតទៅ

បានផុស

នៅ

តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធីប្រឡង Cambodian Idol រដូវកាលទី៤ លោកនាង ដាវីន បានប្រកាសប្តេជ្ញានូវឆន្ទ:របស់ខ្លួនថា លោកនឹងឈប់ច្រៀងក្នុងកម្មវិធីខារ៉ាប៉ាវ និង Ichitan ចាប់ពីពេលនេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តារាចម្រៀងវ័យក្មេងរូបនេះ អះអាង ថាស្របពេលយេីងគេងនៅផ្ទះម៉ាសុីនត្រជាក់កង្ហាជុំគ្រួសារ​បងប្អូ​នអ្នកតំបន់រងគ្រោះកំពុងតែដឹកកូនដឹកចៅរត់ភៀសខ្លួនម្តងហេីយម្តងទៀតខ្លោចចិត្តណាស់។ សូមបារមីបុព្វបុរសខ្មែរ នឹងវត្ថុស័ក្ដិ​សិទ្ធិឃុំគ្រងថែរក្សាការពារបងៗកងទ័ពខ្មែរទាំងអស់ផង។

តារាចម្រៀងលោក នាង ដាវីន ថា “ខ្ញុំនឹងឈប់ច្រៀងក្នុងកម្មវិធី ខារ៉ាប៉ាវ និង Ichitan ពីពេលនេះតទៅ បើសិនដាច់ចំណូលក៏ដាច់ចុះតែខ្ញុំមិនឱ្យអ្នកណាមកប្រមាថជាតិសាសន៍ខ្ញុំទៀតបានឡើយ” ។

ជាមួយគ្នានោះដែរ លោក នាង ដាវីន បានលើកឡើងជាសារដាស់តឿនដែរថាសារដាស់តឿនរំលឹកជាច្រើនលើក រួមមាន៖
១.កុំច្របូកច្របល់
២.កុំថតអ្វីទាំងអស់(ចល័តទ័ព,អាវុធ,ទីតាំងលេណដ្ឋាន,ជុំរុំទ័ព..)
៣.រងចាំតាមដានព័ត៌មានច្បាស់ការណ៍
៤.ជឿជាក់លើថ្នាក់ ដឹកនាំ នឹងកងទ័ពជួរមុខ
៥.ត្រៀមខ្លួនគ្រប់ពេលវេលា បើស្រលាញ់ជាតិគោរពការតស៊ូថ្នាក់ដឹកនាំគោរពការលះបង់កងទ័ពជួរមុខសូមមេត្តាយោគយល់៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម