ជីវិតកម្សាន្ដ
នាង ដាវីន ៖ ចង់ឱ្យវិស័យសិល្បៈរីកចម្រើន ចុះហេតុអី្វទាញទីផ្សារទម្លាក់ចុះ?
តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធីប្រឡង Cambodian Idol រដូវកាលទី៤ លោក នាង ដាវីន បានចេញសារដាស់តឿននិងដាក់ចំៗរឿងអ្នករៀបចំកម្មវិធីតន្ត្រីមួយចំនួន ទាញតម្លៃទម្លាក់ចុះនូវតម្លៃខ្លួនអ្នកសិល្ប: មិនថារូបលោកឬតារាដទៃទៀត។

ការលើកឡើងរបស់តារាប្រុសតរូបនេះ ដោយសារលោកហាក់មានការអន់ចិត្ត និងអស់នូវភាពអត់ធ្មត់ ខណ:កន្លងមកតែងកើតមានរឿងរ៉ាវបែបនេះច្រើនមកហើយ ចំពោះអ្នកសិល្ប:ស្រុកខ្មែរ។ នាង ដាវីន បាននិយាយដោយមិនខ្លាចបាត់បង់ប្រជាប្រិយភាព ឬទីផ្សារច្រៀងដូច្នេះថា សារដាស់តឿនទៅកាន់បងប្អូនសិល្ប:ទាំងអស់ ។
តារាចម្រៀង នាង ដាវីន បាននិយាយបន្តថា “ចង់ឱ្យវិស័យសិល្បៈរីកចម្រើន? ចុះហេតុអី្វទាញទីផ្សារពួកខ្ញុំទម្លាក់ចុះហើយប្រើភាសារជួយបងម្តង តែជួយយូទៅដូចអត់ឡើងលើសោះ គឺមានតែទាញចុះក្រោមរហូត ហើយទៅដើរនិយាយថាចេះចុះធ្វើអ៊ីចឹងដើម្បីអី្វ?”។
លោកបន្តថា អ្នកចង់ចំណេញចុះហេតុអី្វមិនឱ្យពួកខ្ញុំចំណេញខ្លះវិញ? ឱវិស័យសិល្បៈខ្ញុំអើយ ថ្ងៃមុខទៅជាយ៉ាងណា បើនៅតែបែបនេះរឿងនេះ វាយូរហើយតែគ្មានអ្នកណាហ៊ានព្រោះខ្លាចគេបិទទីផ្សារ អ៊ីចឹងទុកខ្ញុំអ្នកនិយាយអ៊ីចឹង។
បន្ថែមពីនេះ នាង ដាវីន បានលើកឡើងថា សូមផ្តាំទៅបងៗប្អូនៗអ្នកចម្រៀងទាំងអស់ថា បើនៅតែធ្វើបែបនោះអ្នកដែលខាតគឺជាអ្នក បើគេមិនចំណេញគេមិនធ្វើទេត្រូវចាំ ស្អប់លោកក៏ស្អប់ចុះពាក្យពិតរាងពិបាកទទួលយកបន្តិចតែក៏អាចជួយគេបានច្រើនលោកក៏សប្បាយចិត្ត៕ អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


