Connect with us

ជីវិតកម្សាន្ដ

នាង ដាវីន ប្រកាសថា មិនទទួលយកការសុំទោស ក្រោយបុរសម្នាក់បង្កាច់បង្ខូចឈ្មោះខ្លួន

បានផុស

នៅ

តារាចម្រៀងវ័យក្មេង និងជាអតីតបេក្ខភាពកម្មវិធីប្រឡង Cambodian Idol រដូវកាលទី៤ លោកនាង ដាវីន បានបញ្ចេញប្រតិកម្មដោយសម្តែងការហួសចិត្តជាខ្លាំង ខណ:សុខៗស្រាប់តែមានបុរសម្នាក់បានចោទប្រកាន់ថាតារាប្រុសរូបនេះអាងទឹកលុយប្រព្រឹត្តរឿងមិនគប្បីនៅខេត្តកំពង់ស្ពឺ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:ការទម្លាយដំណឹងនេះបានធ្វើឲ្យអ្នកគាំទ្រមួ យចំនួនបង្ហាញការភ្ញាក់ផ្អើល និងចាប់អារម្មណ៍គ្រប់ គ្នាបន្ទាប់ពីបុរសរូបនោះថែមទាំងបានបង្ហោះខ្លឹមសារភ្ជាប់ទៀតថាលោក នាង ដាវីន ក៏បានចូលទៅលួចH ak Account Facebookរបស់ខ្លួនគ្រប់គ្រងទៀត ផង។

ផ្អែកតាមខ្លឹមសារដែលបញ្ចេញនៅលើទំព័រហ្វេសប៊ុកឈ្មោះថាKeo Dara បានលើកឡើងថា “Neang D avinគាត់បានHak Accountខ្ញុំហើយដោយសារគា ត់មានបញ្ហាអាងទឹកលុយមានរឿងនៅកំពង់ស្ពឺ។លើ សពីនេះម្ចាស់គណនីហ្វេសប៊ុកដដែលនេះបាននិយា យបន្ថែមថាមិនត្រឹមតែប៉ុណ្ណោះពេលខ្លួនទូរស័ព្ទទៅនាង ដាវីន ពុំលើកទូរស័ព្ទឡើយ។

ជាការឆ្លើយតប នឹង ការចោទប្រកាន់បែបនេះតារាច ម្រៀងលោក នាង ដាវីន បានសួរនាំថាតើជានណាគេហេតុអ្វីបានជាផុសពីខ្លួនបែបនេះតើមានចេតនាអ្វីឬគោលបំណងអ្វី?។លោកថាហេតុអ្វីលាបពណ៌លោកហើយឥឡូវចង់រត់?។

បន្ថែមពីនេះលោក នាង ដាវីន បានបញ្ជាក់បន្ថែមថាចង់ប្រាប់ទៅថា “ខ្ញុំអត់ទទួលពាក្យសុំទោសអ្នកទេណា ហេតុអី្វបង្កាច់បង្ខូចឈ្មោះខ្ញុំ ខ្ញុំមិនខ្លាចអ្វីទាំងអស់បើខ្ញុំខុសខ្ញុំទទួលតែនេះខ្ញុំមិនស្គាល់អ្នកផង នៅមានវីឌីអូអ្នកខលមកជេខ្ញុំដូចសត្វទៀតចាំផុសឱ្យបើចង់ល្បី”។ លោកសង្កត់ធ្ងន់ទៀតថា ចោទលោក Hack Account ទាំងដែលគណនីហ្វេសប៊ុកនោះ Blue Verified តើធ្វើបែបេនេះ មានន័យយ៉ាងម៉េចវិញ?៕ អត្ថបទ៖ ចានរ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម