Connect with us

ព័ត៌មានជាតិ

អាជ្ញាធរជាតិ​អប្សរា ​សាងសង់ជណ្តើរ​ថ្មី​សម្រួល​ការ​ឡើង​ទស្សនា​ជាន់​ទី​បី​ប្រាសាទបាយ័ន

បានផុស

នៅ

សៀមរាប ៖ អាជ្ញាធរជាតិ​អប្សរា​តាមរយៈនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បាននឹងកំពុងសាងសង់ជណ្តើរថ្មីចំនួន៧ទីតាំង ដើម្បីសម្រួល​ដល់​ភ្ញៀវទេសចរ​ឡើង​ទៅ​ទស្សនាជាន់ទីបី​នៃប្រាសាទបាយ័ន ដែល​គ្រោង​នឹង​បើកឱ្យចូលទស្សនាឡើងវិញឆាប់ៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហេង ប៊ុនណារ៉ា បុគ្គលិកបច្ចេកទេសនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ បានឱ្យដឹងថា គោល​បំណង​សំខាន់​នៃ​ការ​រៀបចំ​នេះ​ ដើម្បី​សម្រួល​ដល់​ការ​ឡើង​ទស្សនា​របស់​ភ្ញៀវទេសចរ ខណៈ​ដែល​ជណ្ដើរ​ចាស់​មានភាព​ទ្រុឌទ្រោម​ខ្លាំង។

លោក​បន្ត​ថា ការរៀបចំនេះ​ស្រប​ពេល​ដែល​អាជ្ញាធរ​ជាតិ​អប្សរា គ្រោងនឹងបើកជាន់ទីបី ឬ​កំពូល​ប្រាសាទ​បាយ័ន ឱ្យទេសចរ​ឡើង​ទស្សនា​ឡើងវិញ​នាពេលឆាប់ៗខាងមុខ បន្ទាប់​ពី​គម្រោង​ជួសជុល​បាន​រួច​រាល់​មួយ​ផ្នែកធំហើយ។

តាម​ការ​រៀប​រាប់​របស់លោក ហេង ប៊ុនណារ៉ា ជណ្តើរថ្មីនេះមានប្រវែងចន្លោះពី៦ម៉ែត្រ ទៅជាង៦ម៉ែត្រ និងរចនាមិនឱ្យរអិលនៅពេលឡើងចុះ។ បច្ចុប្បន្ន ជណ្តើរ​នេះ​ដំឡើងបានចំនួន៤ទីតាំងរួចហើយ គឺនៅជ្រុងខាងកើត ខាងជើង និងខាងលិច។ គម្រោងនេះ គ្រោងនឹងបញ្ចប់ទាំងស្រុងនៅក្នុងខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕

ដោយ ៖ ជុន កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម