ព័ត៌មានជាតិ
ផ្លូវបេតុងប្រវែងជិត ២ គីឡូម៉ែត្រកាត់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក បញ្ចប់ការស្ថាបនា ១០០%
ផ្លូវបេតុងមួយខ្សែប្រវែង ១ ៨០០ ម៉ែត្រ ភ្ជាប់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ កាត់តំបន់រមណីយដ្ឋានប្រាសាទសំបូរព្រៃគុកខេត្តកំពង់ធំ បានបញ្ចប់ការស្ថាបនាក្រោយបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០២៥។
ផ្លូវមួយខ្សែនេះ សាងសង់កាត់តំបន់ប្រាសាទសំបូរព្រៃគុកតភ្ជាប់ពីភូមិអូរគ្រូកែ ទៅភូមិសំបូរ ឃុំសំបូរណ៍ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។

លោក ហ៊ឺន សោភ័ណ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំបានឲ្យកម្ពុជាថ្មីដឹងថា ផ្លូវមួយខ្សែនេះមានសារសំខាន់ណាស់សម្រាប់សម្រួលលំហូរចរាចរណ៍ កាត់បន្ថយសំឡេងរំខានដល់ការដើរទស្សនារបស់ភ្ញៀវទេសចរ។
លោកថា ផ្លូវនេះសាងសង់វៀងចេញពីតម្រាយផ្លូវចាស់ ដែលកន្លងទៅតែងតែបង្កការរំខានដោយសម្លេងយានយន្តបើកបរឆ្លងកាត់ ដែលនាំឲ្យរំខានអារម្មណ៍ដល់ភ្ញៀវទេសចរ រួមទាំងរង្គើនាំឲ្យប៉ះពាល់ដល់តួប្រាសាទផងដែរ។

ក្នុងឆ្នាំ២០២៤ បន្ទាប់ពីឆ្លងកាត់កិច្ចប្រជុំ អាយ ស៊ី ស៊ី (ICC) រួចមក អ្នកជំនាញអន្តរជាតិ Adhoc បានឯកភាពក្នុងការសាងសង់ផ្លូវមួយខ្សែកាត់តំបន់ប្រាសាទសំបូរព្រៃគុកជាផ្លូវបេតុង។ អ្នកជំនាញការនៃអាជ្ញាធរជាតិសំបូរព្រៃគុកបានធ្វើកំណាយសង្គ្រោះ និងវិភាគផលប៉ះពាល់បេតិកភណ្ឌនិងបរិស្ថាន មុនឈានទៅបើកការដ្ឋានសាងសង់ជាផ្លូវបេតុងនៅដើមឆ្នាំ២០២៥។
លោក ហ៊ឺន សោភ័ណ បានឲ្យដឹងថា បច្ចុប្បន្នមានផ្លូវចំនួន ៤ ខ្សែ សាងសង់តភ្ជាប់នៅក្នុងបរិវេណរមណីយដ្ឋានប្រាសាទសំបូរព្រៃគុក ដែលមានវិសាលភាពគ្របដណ្តប់លើផ្ទៃដីជាង ៤ គីឡូម៉ែត្រការ៉េជុំវិញ ដែលមានក្រុមប្រាសាទបុរាណជាង ៣០០ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក៕
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


