ព័ត៌មានអន្ដរជាតិ
ថៃអនុម័តផែនការនាំយកពលករស្រីលង្កា ១០ ០០០ នាក់ ដើម្បីទប់ទល់កង្វះកម្លាំងពលកម្ម
គណៈរដ្ឋមន្ត្រីថៃកាលពីថ្ងៃអង្គារ បានអនុម័តលើផែនការនាំយកពលករចំនួន ១០ ០០០ នាក់ ពីប្រទេសស្រីលង្កា ដើម្បីដោះស្រាយកង្វះខាតកម្លាំងពលកម្ម ក្រោយពីពលករកម្ពុជាធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំ ដោយសារតែកង្វល់សុវត្ថិភាព ជុំវិញជម្លោះព្រំដែនរវាងប្រទេសទាំង២។

រដ្ឋមន្ត្រីក្រសួងការងារថៃ លោក Phongkawin Jangrungreongkit បានឱ្យដឹងថា ក្រសួងរបស់លោកបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយប្រទេសស្រីលង្កា ដើម្បីនាំយកកម្មករចំនួន ១០ ០០០ ក្នុងជំហានដំបូង ខណៈឥឡូវនេះមានមនុស្ស ៣០ ០០០ នាក់រួចហើយ ដែលបានចុះឈ្មោះ។
គួរគូសបញ្ជាក់ថា គិតត្រឹមខែសីហានេះ ពលករកម្ពុជានៅថៃប្រមាណជិត ១ លាននាក់ បានវិលត្រឡប់មកស្រុកវិញ ដោយសារតែកង្វល់សុវត្ថិភាព ក្រោយមានសេចក្ដីរាយការណ៍ជាបន្តបន្ទាប់ពីការធ្វើបាបរូបរាងកាយពីពួកជ្រុលនិយមថៃ និងការរើសអើងនានាក្នុងប្រទេសថៃចំពោះពួកគេ។ នេះបើតាមក្រសួងការងារកម្ពុជា។

ការធ្វើមាតុភូមិនិវត្តន៍ទ្រង់ទ្រាយធំបែបនេះ បង្កជាកង្វះពលកម្មភ្លាមៗនៅក្នុងប្រទេសថៃ ដែលគ្របដណ្ដប់លើវិស័យផ្សេងៗ រាប់តាំងពីកសិកម្ម និងសំណង់ រហូតដល់រោងចក្រផលិតកម្ម។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលថៃបានប្ដេជ្ញានាំយកពលករពីប្រទេសដទៃ រួមទាំងស្រីលង្កា ហ្វីលីពីន ឥណ្ឌូណេស៊ី បង់ក្លាដែស នេប៉ាល់ ក៏ដូចបង្កើនពលករពីមីយ៉ាន់ម៉ា និងឡាវជាដើម។
យ៉ាងណាមិញ កន្លងមក អ្នកជំនាញក្នុងវិស័យការងារថៃបានលើកឡើងថា ការនាំយកពលករពីប្រទេសដទៃ ជាពិសេសពីស្រីលង្កានោះ អាចនឹងបង្កផលវិបាកផ្សេងៗ ដោយសារតែរបាំងវប្បធម៌ ប្រពៃណី សាសនា ដែលពិបាកឱ្យពួកគេសម្របខ្លួនទៅនឹងសង្គមថៃ មិនដូចជាពលករកម្ពុជា ឡាវ ឬមីយ៉ាន់ម៉ា ដែលមានប្រពៃណី និងជំនាញស្រដៀងៗគ្នាជាពិសេសក្នុងវិស័យកសិកម្ម ដែលអាចឱ្យពួកគេសម្របខ្លួនបានលឿន៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


