ព័ត៌មានអន្ដរជាតិ
ថៃ មីយ៉ាន់ម៉ា បើកច្រកពាណិជ្ជកម្មព្រំដែនគោកសំខាន់ «ស្ពានម្យ៉ាវ៉ាឌី ទី២» ឡើងវិញ
ថៃ និងមីយ៉ាន់ម៉ាបានបើកច្រកទ្វារពាណិជ្ជកម្មព្រំដែនគោក «ស្ពានម្យ៉ាវ៉ាឌីទី២» ឡើងវិញ ដោយស្តារផ្លូវពាណិជ្ជកម្ម និងដឹកជញ្ជូនផ្លូវគោកដ៏សំខាន់រវាងប្រទេសទាំង២ឡើងវិញ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Nation។

នាយកដ្ឋានជំរុញពាណិជ្ជកម្មអន្តរជាតិថៃ (DITP) បានឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មថៃនៅទីក្រុងយ៉ាហ្គូនរបស់មីយ៉ាន់ម៉ា បានរាយការណ៍ថា ច្រកទ្វារនេះបានបន្តចេញអាជ្ញាប័ណ្ណនាំចូលសម្រាប់ទំនិញថៃទៅមីយ៉ាន់ម៉ា។
ស្ពានម្យ៉ាវ៉ាឌីទី២ ត្រូវបានបិទជាបណ្ដោះអាសន្នចាប់តាំងពីថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២៥ ដោយសារតែអរិភាពប្រដាប់អាវុធក្នុងតំបន់ ហើយបានចាប់ផ្ដើមបើកឡើងវិញដោយកម្រិតលើការចេញចូលកាលពីសប្ដាហ៍មុន។
នៅថ្ងៃទី២ មិថុនា កាសែតរដ្ឋមីយ៉ាន់ម៉ា Global New Light of Myanmar បានប្រកាសជាផ្លូវការអំពីការបើកច្រកពាណិជ្ជកម្មដ៏សំខាន់នេះ។ អាជ្ញាធរបាននិយាយថា ឥឡូវនេះអាជីវកម្មទាំងសងខាង អាចដាក់ពាក្យសុំអាជ្ញាប័ណ្ណនាំចូល និងនាំចេញតាមរយៈស្ពានម្យ៉ាវ៉ាឌីទី២បាន។
គួរគូសបញ្ជាក់ថា មីយ៉ាន់ម៉ាភាគច្រើននាំចេញផលិតផលកសិកម្ម រួមទាំងចំណីសត្វ ពោត និងខ្ទឹមបារាំង ខណៈនាំចូលពីថៃនូវទំនិញប្រើប្រាស់ ថាមពល អាហារ សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ និងវត្ថុធាតុដើមឧស្សាហកម្មផ្សេងៗ។
ការបិទច្រកដឹកទំនិញដ៏សំខាន់ដដែល បានរួមចំណែកដល់ការធ្លាក់ចុះនៃពាណិជ្ជកម្មព្រំដែនគោករបស់ថៃនាពេលកន្លងមក ដោយបន្ថែមសម្ពាធពីលើការបិទទ្វារព្រំដែនកម្ពុជា-ថៃ ដែលអូសបន្លាយតាំងតែពីខែមិថុនា ឆ្នាំមុន៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១៩ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


