Connect with us

ព័ត៌មានអន្ដរជាតិ

បំណាក់ដីនិងទឹកជំនន់ ធ្វើឲ្យបាក់ស្ពានជាប់គាំងទេសចរក្នុងល្អាងភ្នំ ខេត្ត Mae Hong Son ប្រទេសថៃ

បានផុស

នៅ

យោងតាមការចេញផ្សាយរបស់សារព័ត៌ Khaosod បំណាក់ដីនិងទឹកជំនន់យ៉ាងគំហុកបានវាយប្រហារភូមិ Pang Oung ស្រុក Khun Yuam ខេត្ត Mae Hong Son នៅថ្ងៃទី ២៧ខែសីហា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងដោយសារឥទ្ធិពលព្យុះ Kajiki បំផ្លាញស្ពានតភ្ជាប់មួយ ជាប់គាំងអ្នកទេសចរ៥នាក់ក្នុងល្អាងភ្នំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខេត្តនេះបានរងគ្រោះដោយសារបំណាក់ដី និងទឹកជំនន់ភ្លាមៗផ្លូវត្រូវជន់លិច និងភូមិជាច្រើនត្រូវបានកាត់ផ្តាច់។ នៅឯភូមិ Pang Oung ស្ពានត្រូវបានបំផ្លាញ ខណៈទឹកជំនន់កើនឡើងបានជាប់អ្នកទេសចរបរទេសចំនួន ៥ នាក់ និងមគ្គុទ្ទេសក៍របស់ពួកគេនៅខាងក្នុងល្អាងភ្នំ Tham Lod មិនអាចចេញរួចដោយសារទឹកហក់ឡើងខ្លាំង។ ក្រោយមកទើបក្រុមជួយសង្គ្រោះព្យាយាមធ្វើការជម្លៀសពួកគេចេញមកវិញបាន។

ស្រុកមួយចំនួន រួមមានKhun Yuam, Mueang Mae Hong Son និង Pang Mapha បានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយទឹកជំនន់ភ្លាមៗបានជន់លិចវត្ត ផ្លូវ និងភូមិ។ អាជ្ញាធរថៃ​បាន​បញ្ជាក់​ថា ភូមិ​ចំនួន ៨ បាន​រង​ផល​ប៉ះពាល់ ប៉ុន្តែ​មិនទាន់​មាន​អ្នក​របួស ឬ​ស្លាប់​នោះ​ទេ។

មន្ត្រី​ខេត្ត​នេះបាន​ចល័ត​ប្រតិបត្តិការ​ជួយ​សង្គ្រោះ និង​រក្សា​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ខណៈ​ភ្លៀង​ធ្លាក់​ខ្លាំង​បន្ត​ដោយ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​រក្សា​ការ​ប្រុង​ប្រយ័ត្ន ខណៈ​ព្យុះ​កំពុង​បន្ត។

សូមបញ្ជាក់ថាឥទ្ធិពលKajiki បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងក្នុងខេត្តជាច្រើនរបស់ប្រទេសថៃ ជាពិសេសការបាក់ដីភ្នំសង្កត់ផ្ទះពលរដ្ឋ៥ខ្នង ក្នុងខេត្ត ឈៀងម៉ៃ ប្រទេសថៃ បណ្តាលឲ្យមនុស្សស្លាប់និងរបួសជាង១០នាក់ ខណៈខេត្តផ្សេងទៀតកំពុងរងគ្រោះទឹកជំនាន់និងបំណាក់ដីភ្លាមៗផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម