ព័ត៌មានអន្ដរជាតិ
រថយន្ត ៤ គ្រឿង ដែលត្រៀមដឹកបារីគេចពន្ធក្បែរច្រកអន្តរជាតិភ្នំដី ត្រូវថៃចាប់បាន
រថយន្តចំនួន ៤ គ្រឿង អ្នកបើកបរទាំងអស់គឺជាជនជាតិខ្មែរ ត្រូវបានកម្លាំងយោធាថៃឃាត់ខ្លួន ខណៈរថយន្តទាំងនេះឈប់សំចតនៅខាងក្រោយផ្សារខូវឌីន ក្បែរច្រកអន្តរជាតិភ្នំដី ក្នុងស្រុកសំពៅលូន ដែលគេដឹកសុទ្ធតែបារីគេចពន្ធ ត្រៀមនាំចេញទៅប្រទេសថៃ។


ជាញឹកញាប់គេសង្កេតឃើញថា យោធាថៃតែងតែចាប់បាននូវបារីគេចពន្ធ ដែលភាគច្រើននាំចេញពីស្រុកសំពៅលូន ឆ្លងតាមច្រករបៀង ចូលទៅក្នុងប្រទេសថៃ។ ជាក់ស្ដែងកាលពីយប់ថ្ងៃទី ៣ ខែកញ្ញា ឆ្នាំ ២០២៥ ម្សិលមិញ កម្លាំងយោធាថៃវីរព្រំដែនលេខ ១៣ បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែន ក៏ឃើញរថយន្តចំនួន ៤ គ្រឿង ឈប់សំចតនៅខាងក្រោយផ្សារខូវឌីន (នៅក្នុងទឹកដីថៃ) ក្បែរច្រកអន្តរជាតិភ្នំដី ប្រឈមនឹងស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយពីមានការសង្ស័យ កម្លាំងយោធាថៃបានចូលទៅត្រួតពិនិត្យ ក៏ប្រទះឃើញអ្នកបើកបរចំនួន ៤ នាក់ សុទ្ធសឹងជាជនជាតិខ្មែរ ដោយឡែកក្នុងរថយន្តគឺមានបារីគេចពន្ធជាច្រើនប៊ិចដែលគេគ្របដោយក្រណាត់បិទជិត។ នៅក្នុងការត្រួតពិនិត្យនោះ គឺមានរថយន្ត ១ គ្រឿង មានស៊កសៀតក្រដាសប្រាក់ជាង ៧ លានបាត ក្នុងកង់សឺកួរ ដែលម្ចាស់ឡានបាននិយាយថា គឺជាលុយបញ្ញើរបស់ពលករ ដោយសារមិនហ៊ានដាក់តាមធនាគារព្រោះខ្លាចពិបាកដកយក។

បើទោះបីជាយ៉ាងនេះក្តី ក៏កម្លាំងយោធាថៃ បាននាំខ្លួនអ្នកបើកបរទាំង ៤ នាក់ ជាមួយរថយន្ត និងបារីគេចពន្ធទាំងអស់ដែលជាវត្ថុតាង នាំយកទៅកាន់ស្នាក់ការគយ និងរដ្ឋាករប្រចាំស្រុកអារញ្ញ ដើម្បីសាកសួរបន្ត និងអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


