សន្តិសុខសង្គម
អាជ្ញាធរស្រុកម៉ាឡៃ ឆ្មក់បង្ក្រាបការលួចនាំបារីឆ្លងដែនខុសច្បាប់ចូលដីថៃ ដកហូតបារីរាប់ពាន់កញ្ចប់ និងម៉ូតូ៦គ្រឿង
រដ្ឋបាលស្រុកម៉ាឡៃ ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់បង្ក្រាបករណីលួចដឹកជញ្ជូនបារីបម្រុងឆ្លងដែនខុសច្បាប់ទៅកាន់ប្រទេសថៃ ដោយបានដកហូតបារីជាច្រើនប៊ិច និងម៉ូតូចំនួន៦គ្រឿង ខណៈក្រុមអ្នកដឹកជញ្ជូនបានរត់គេចខ្លួនចូលព្រៃបាត់អស់កាលពីវេលាម៉ោង១៩និង៥១នាទីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ នៅចំណុចចម្ការត្រង៉ែនមួយកន្លែង ស្ថិតក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

លោក ស្វាយ ជា អភិបាលស្រុកម៉ាឡៃ បានអោយដឹងថា ដោយមានការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់លើការបង្រ្កាបបទល្មើសតាមព្រំដែន និងដោយមានការសហការពីកម្លាំងនគរបាលការពារព្រំដែនគោកលេខ ៨១៥ កងពលតូចលេខ ៥១ និងកងពលតូចលេខ ៥៣ឈានដល់ការបង្រ្កាបបាននៅបារីខាងលើ។ ក្នុងពេលចុះបង្ក្រាប ក្រុមអ្នកដឹកជញ្ជូនបានភ័យស្លន់ស្លោរត់គេចខ្លួនចូលព្រៃ ដោយបន្សល់ទុកវត្ថុតាងនៅកន្លែងកើតហេតុ រួមមាន ម៉ូតូចំនួន៦គ្រឿង និងបារីឆ្លងដែនខុសច្បាប់ចំនួន ២៦ប៊ិច និង ៣២ការ៉ុង។

ក្រោយការបង្រ្កាបសមត្ថកិច្ចយកទៅរក្សាទុកនៅទីបញ្ជាការវរសេនាតូចការពារព្រំដែនគោកលេខ ៨១៥ និងបន្តបញ្ជូនទៅអធិការស្រុកដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់។

តាមសមត្ថកិច្ចបានបង្ហើបអោយដឹងថា តាមការស្រាវជ្រាវឈ្មួញជួញដូរបារីនេះមានទីតាំងនៅស្រុកសំពៅលូនបានដឹកជញ្ជូនបារីពីស្រុកសំពៅលូនបម្រុងចេញទៅថៃតាមស្រុកម៉ាឡៃ។ ជុំវិញករណីនេះ ប្រជាពលរដ្ឋបានសម្ដែងការគាំទ្រចំពោះវិធានការរបស់សមត្ថកិច្ច និងស្នើឲ្យអាជ្ញាធរពាក់ព័ន្ធបន្តស៊ើបអង្កេតស្វែងរកអ្នកនៅពីក្រោយសកម្មភាពរត់ពន្ធបារីខុសច្បាប់នេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់៕
អត្ថបទ៖ អពៅ




-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


